រូបសំណាក់ព្រះវិស្ណុជិះគ្រុឌវិលមកខេត្តសៀមរាបវិញ ក្រោយតម្កល់នៅឧត្តរមានជ័យអស់រយៈពេល១៦ឆ្នាំ
អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។ ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរបានកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ដោយរៀបចំពិធីបួងសួងសុំយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ចេញពីទីតាំងបច្ចុប្បន្នទៅគង់នៅវត្តរាជបូណ៌ ហើយនាំរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌពីខេត្តឧត្តរមានជ័យមកដាក់នៅទីតាំងដើមនោះជំនួសវិញ។ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការកែសម្រួលនេះមានគោលបំណងស្ដារទ្រង់ទ្រាយប្រវត្តិសាស្ត្រនិងអត្តសញ្ញាណដើមរបស់ទីតាំងរង្វង់មូល ដោយរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ គឺជារូបសំណាក់ដើមដែលធ្លាប់បានតម្កល់នៅទីនោះពីមុន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្ដីសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងទូទាំងប្រទេស។…
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ
សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ https://youtu.be/MB5ozCejcho?si=Nx6syzwhhJWehqN_
អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ « ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ »
អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ « ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ » ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល។ ទន្ទឹមនឹងនេះ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។ ៥ ឧសភា…
ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ
ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ ប្រាសាទតាក្របី ជាប្រាសាទខ្មែរ ដែលត្រូវបានកសាងឡើងក្នុងសម័យអង្គរ ជាយុគមាសនៃប្រវត្តិសាស្ត្រខ្មែរ។ រមណីយដ្ឋានសាសនានៅសតវត្សរ៍ ទី ១១ នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ហើយបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ប្រាសាទតាក្របីមានទីសក្ការៈកណ្តាលតែមួយដែលមាន ព្រះសិវៈ លិង្គ មួយឈ្មោះថា ស្វ័យភូវ ដែលមានន័យថា លិង្គ ដែលកើតដោយខ្លួនឯង និង គោបុរៈ ទាំងបួន…
ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
នៅថ្ងៃសុក្រ ១១ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ណុប ប៊ុនហូរ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងឱកាសនោះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
ពាណិជ្ជកម្មរបស់កម្ពុជាជាមួយឥណ្ឌាកើនឡើង ១៩ភាគរយ
ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌាបានកើនឡើង ១៩ ភាគរយក្នុងឆ្នាំ ២០២៥ និងឈានដល់តម្លៃសរុប ៤១០ លានដុល្លារ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ។ ទោះជាយ៉ាងណាក៏ដោយ កំណើននេះមិនស្មើគ្នាទេ ដោយការកើនឡើងយ៉ាងខ្លាំងនៃការនាំចូលត្រូវបានទូទាត់ដោយការធ្លាក់ចុះនៃការនាំចេញ។ យោងតាមទិន្នន័យពាណិជ្ជកម្មពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ការនាំចូលបានកើនឡើង ៣៨ ភាគរយដល់ ២៦៣ លានដុល្លារក្នុងអំឡុងឆ្នាំនេះ ដែលបង្ហាញពីតម្រូវការកើនឡើងនៅក្នុងប្រទេសកម្ពុជាសម្រាប់ទំនិញឥណ្ឌា។ ការនាំចូលសំខាន់ៗរួមមាន ឱសថ គ្រឿងចក្រ វាយនភណ្ឌ និងផលិតផលកសិកម្ម ជាវិស័យដែលឥណ្ឌារក្សាសមត្ថភាពនាំចេញបានរឹងមាំ។ ការកើនឡើងគួរឱ្យកត់សម្គាល់នេះបង្ហាញពីតួនាទីកាន់តែធំរបស់ឥណ្ឌាជាអ្នកផ្គត់ផ្គង់នៅក្នុងទីផ្សារដែលកំពុងពង្រីករបស់កម្ពុជា។ ផ្ទុយទៅវិញ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌាបានធ្លាក់ចុះ…
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។
ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលគម្រោងស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ សម្រេចបាន ៩៨,៨៧%។ ខ្ញុំសង្ឃឹមថាការបើកឱ្យធ្វើចរាចរណ៍សម្រាប់ស្ពាននេះក្នុងពេលឆាប់ៗនេះ នឹងរួមចំណែកដល់សេដ្ឋកិច្ចក្នុងស្រុក និងជីវភាពរស់នៅរបស់ប្រជាជន។ Glad to know that the Cambodia-China Mekong Kratie Friendship Bridge in Kratie Province is 98.87% completed. Looking forward to its early opening to…
អត្ថប្រយោជន៍របស់បច្ចេកវិទ្យាចំពោះវិស័យពាណិជ្ជកម្ម
អត្ថប្រយោជន៍របស់បច្ចេកវិទ្យាចំពោះវិស័យពាណិជ្ជកម្ម នៅក្នុងសម័យឌីជីថលបច្ចុប្បន្ន បច្ចេកវិទ្យាបានក្លាយជាចំណុចស្នូលសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម។ មិនថាជាអាជីវកម្មតូច មធ្យម ឬធំទេ ការប្រើប្រាស់បច្ចេកវិទ្យាដោយមានប្រសិទ្ធភាពអាចជួយបង្កើនចំណូល កាត់បន្ថយចំណាយ និងពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចេកវិទ្យាមិនត្រឹមតែជួយសម្រួលការងារប្រចាំថ្ងៃទេ ប៉ុន្តែថែមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការរីកចម្រើនអាជីវកម្មផងដែរ។ https://sophattechnology.com/members/order_now?id=319 ✅ ១. បង្កើនប្រសិទ្ធភាព និងល្បឿនការងារប្រព័ន្ធឌីជីថលអាចជួយធ្វើការងារជាច្រើនដោយស្វ័យប្រវត្តិ ដូចជា គណនេយ្យ ការគ្រប់គ្រងស្តុក ការចេញវិក្កយបត្រ និងការទូទាត់ប្រាក់។ វាធ្វើឱ្យការងារដំណើរការលឿន ត្រឹមត្រូវ និងកាត់បន្ថយកំហុសពីមនុស្ស។ ✅ ២. កាត់បន្ថយចំណាយ និងបង្កើនចំណេញការប្រើ software និងប្រព័ន្ធអនឡាញអាចកាត់បន្ថយការចំណាយលើក្រដាស…
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្វែរការផ្ដោតអារម្មណ៍របស់លោកទៅលើអ៉ីរ៉ង់សាជាថ្មីជាមួយការគំរាមថានឹងប្រើប្រាស់កម្លាំងយោធាវាយអ៉ីរ៉ង់ ឱ្យទ្រោមខ្លួន ប្រសិនបើតេហេរ៉ង់មិនព្រមទទួលយកលក្ខខណ្ឌជាច្រើនរបស់លោក ក្នុងនោះមានទាំងការចុះកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់កម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ទេនោះ។ «ពេលវេលាជិតអស់ហើយ សម្រាប់អ៉ីរ៉ង់ចរចាលើកិច្ចព្រមព្រៀងរបៀបនេះ»។ នេះជាការគំរាមរបស់លោក ត្រាំ កាលពីថ្ងៃទី២៨ ខែមករា។ ក្រុមអ្នកវិភាគយល់ថាលោក ត្រាំ និងអ៉ីស្រាអែលទំនងជាកំពុងសម្លឹងឃើញថាពេលនេះជាឱកាសល្អបើកការវាយប្រហារដែលនាំទៅរកការដួលរលំរបបដឹកនាំអ៉ីរ៉ង់ និងការប្រែប្រួល តុល្យភាពអំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក៏ប៉ុន្តែ ការបង្ខំឱ្យអ៉ីរ៉ង់ទាល់ច្រកអាចនឹងបង្កហានិភ័យផ្ទុះរាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល។ តាមរយៈការវាយប្រហារកាលពី ខែមិថុនា ឆ្នាំ២០២៥ លើអ៉ីរ៉ង់ និងការវាយប្រហារក្នុងខែមករានេះលើវ៉េណេស៊ុយអេឡាដើម្បីចាប់ខ្លួនលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ លោក…
