Month: May 2026

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត

សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ…

វីដេអូ ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី​សាធារណរដ្ឋបេណាំង​ប្រចាំ​នៅកម្ពុជា ចូលជួបប្រគល់សារតាំង

វីដេអូ ៖ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Franck E. W. ADJAGBA ឯកអគ្គរដ្ឋទូតតែងតាំងថ្មី​សាធារណរដ្ឋបេណាំង​ប្រចាំ​នៅកម្ពុជា ចូលជួបប្រគល់សារតាំង

ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវថ្មី ផ្ដោតលើការដោះដូរជីប៉ូតាស និងកសិ-ពាណិជ្ជកម្ម

ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវថ្មី ផ្ដោតលើការដោះដូរជីប៉ូតាស និងកសិ-ពាណិជ្ជកម្ម ចេញផ្សាយ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៦ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…

រូបសំណាក់ព្រះវិស្ណុជិះគ្រុឌវិលមកខេត្តសៀមរាបវិញ ក្រោយតម្កល់នៅឧត្តរមានជ័យអស់រយៈពេល១៦ឆ្នាំ

អាជ្ញាធរខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យបានរៀបចំពិធីបួងសួងតាមប្រពៃណី ដើម្បីយាងរូបសំណាក «ព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ» ត្រឡប់មកកាន់ទីតាំងដើមវិញនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪក្នុងខេត្តសៀមរាប បន្ទាប់ពីតម្កល់នៅខេត្តឧត្តរមានជ័យអស់រយៈពេលប្រមាណ១៦ឆ្នាំ។ ពិធីនេះបានប្រារព្ធធ្វើពីម្សិលមិញក្រោមអធិបតីភាពព្រះតេជគុណ ពិន សែម ប្រធានថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដោយមានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ព្រមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។ តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរបានកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ ដោយរៀបចំពិធីបួងសួងសុំយាងរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ចេញពីទីតាំងបច្ចុប្បន្នទៅគង់នៅវត្តរាជបូណ៌ ហើយនាំរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌពីខេត្តឧត្តរមានជ័យមកដាក់នៅទីតាំងដើមនោះជំនួសវិញ។ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ការកែសម្រួលនេះមានគោលបំណងស្ដារទ្រង់ទ្រាយប្រវត្តិសាស្ត្រនិងអត្តសញ្ញាណដើមរបស់ទីតាំងរង្វង់មូល ដោយរូបសំណាកព្រះវិស្ណុផ្លែងសរគង់លើគ្រុឌ គឺជារូបសំណាក់ដើមដែលធ្លាប់បានតម្កល់នៅទីនោះពីមុន។ ជាមួយគ្នានោះ រដ្ឋបាលខេត្តបានរៀបចំពិធីបួងសួង ដើម្បីសុំសេចក្ដីសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងទូទាំងប្រទេស។…

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ 

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ https://youtu.be/MB5ozCejcho?si=Nx6syzwhhJWehqN_

អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ « ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ »

អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ « ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ » ឆ្មប គឺជាស្នូលដ៏សំខាន់ក្នុងការធានាបាននូវសុវត្ថិភាពមាតា និងទារក ព្រោះថា ឆ្មប គឺជាអ្នកផ្តល់នូវការថែទាំសំខាន់ៗក្នុងពេលពរពោះ, ក្នុងការជួយដល់ការសម្រាលដោយសុវត្ថិភាព និងធានាដល់ការថែទាំស្ត្រីជាមាតា និងទារកក្រោយសម្រាល។ ទន្ទឹមនឹងនេះ វិជ្ជាជីវៈឆ្មប គឺជាការងារដ៏ឧត្តុង្គឧត្តម និងជាការជួយសង្គ្រោះអាយុជីវិតមនុស្ស និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារទាំងឡាយ និងជួយឱ្យកុមារម្នាក់ៗ ចាប់ផ្តើមជីវិតប្រកបដោយ សេចក្តីថ្លៃថ្នូរ និងការថែទាំងយ៉ាងហ្មត់ចត់។ អនាគតរបស់យើង គឺអាស្រ័យទៅលើសុខភាពទារក និងមាតា។ ៥ ឧសភា…

You missed