ឯកឧត្តម ឌិត ទីណា ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវថ្មី ផ្ដោតលើការដោះដូរជីប៉ូតាស និងកសិ-ពាណិជ្ជកម្ម

ចេញផ្សាយ ថ្ងៃទី

នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម សនសៃ​ វ៉ាន់ណាសៃ (Sonexay VANNAXAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

នាជំនួបនេះ ភាគីទាំងពីរ​ បានពិភាក្សាពីការពង្រឹងនិងពង្រីកនូវទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ កិច្ចសហប្រតិបត្តិការធាតុចូលកសិកម្ម​ផ្តោតសំខាន់លើជីប៉ូតាស​ ការជំរុញកសិ-ពាណិជ្ជកម្ម​ទ្វេភាគីតាមរយៈការដឹកជញ្ជូន​ឆ្លងកាត់ប្រទេសឡាវ​ទៅកាន់ទីផ្សារប្រទេសចិន​ និងជំរុញពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ និងវិនិយោគ ដើម្បីផ្តល់ផលប្រយោជន៍​ទៅវិញទៅមក​ សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed