Latest Post

អបអរសាទរ ទិវាមច្ឆជាតិ ១ កក្កដា ២០២៦ ទិវាមច្ឆជាតិ ១ កក្កដា ត្រូវបានបង្កើតឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំង កម្ពុជាជម្រាបកិច្ចប្រជុំលើកទី៣៦ នៃរដ្ឋភាគី UNCLOS អំពីមូលហេតុដែល កម្ពុជាជ្រើសរើសការផ្សះផ្សារដោយបង្ខំ ក្នុងការដោះស្រាយជម្លោះដែនសមុទ្រ កម្ពុជា-ថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Dacian Julien Cioloş ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីនៃប្រទេសរ៉ូម៉ានី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ ព្រឹកថ្ងៃពុធ ៣កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លិខិតអបអរសាទរ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា​ ជូន លោក Xaysomphone PHOMVIHANE ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងឡាវ។

លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជំរុញឲ្យពង្រឹងប្រសិទ្ធភាពវិស័យអប់រំ ស្របតាមបរិការណ៍នៃសង្គម និងសេដ្ឋកិច្ចបែបថ្មី។ លោក នួន ផារ័ត្ន បានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងាររបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៥-២០២៦ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។ លោក តាន់ ប៊ុនហុង បានធ្វើរបាយការណ៍ពីលទ្ធផលនៃអង្គសន្និបាតសម្រេចបានថា ឆ្នាំសិក្សា២០២៤-២០២៥ មន្ទីរអប់រំ យុវជន និងកីឡា បានសហការជាមួយអង្គការដៃគូ ក្នុងការកៀរគរសម្ភារសិក្សា…

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

រដ្ឋមន្ត្រីការបរទេសអាស៊ានគាំទ្រការបញ្ចប់ភាពតានតឹងព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី កម្ពុជាបានបន្តដើរតួនាទីប្រកបដោយបុរេសកម្មក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ក្នុងក្របខ័ណ្ឌអាស៊ាន ដូចដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនសមភាគីអាស៊ានអំពីស្ថានភាពបច្ចុប្បន្ននៅទីតាំងជាក់ស្តែងនៅក្នុងតំបន់ជម្លោះព្រំដែន។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ បន្ទាប់ពីការថ្លែងរបស់លោក រដ្ឋមន្ត្រីការបរទេសអាស៊ាន បានចែករំលែកការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី។ ភាគីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរពឱ្យបានពេញលេញចំពោះដំណើរការផ្លូវច្បាប់ និងការទូត ដោយមិនងាកទៅរកការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង…

(បាងកក)៖ ក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋថៃ PTT បានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញយ៉ាងគំហុក នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ ដោយប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះជិត ៤០% មកនៅត្រឹម ២១.៥ពាន់លានបាត បើធៀបនឹង ៣៥.៥ពាន់លានបាតក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយកាសែត The Nation។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មសំខាន់ៗរបស់ខខ្លួន ដូចជា ផ្នែកគីមី និងការចម្រាញ់ប្រេង រកចំណូលបានតិចជាងមុន ស្របពេលដែលអាជីវកម្មរុករក និងផលិតប្រេងកាតរបស់ខ្លួន ក៏លក់មិនសូវដាច់ ហើយតម្លៃលក់ក៏ធ្លាក់ចុះដែរ។ ទន្ទឹមនឹងនេះ ការចំណាយរបស់ក្រុមហ៊ុនក៏កើនឡើងខ្ពស់ជាងមុនផងដែរ។ ទោះជាយ៉ាងណា…

អ្នក​សង្កេតការណ៍​អាស៊ាន​តាម​ដាន​ភាព​តានតឹង​នៅ​តាម​ព្រំដែន

ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ននៃតំណាងការពារជាតិមកពីប្រទេសអាស៊ានចំនួនប្រាំពីរ បានចាប់ផ្តើមត្រួតពិនិត្យភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងកម្លាំងថៃចូលកាន់កាប់ភូមិខ្មែរ សាងសង់របងលួសបន្លា និងរនាំងកង់រថយន្ត និងរុះរើផ្ទះ។ បាត់ដំបង និងបន្ទាយមានជ័យ៖ ការប្រឈមមុខដាក់គ្នារវាងយោធាកម្ពុជា-ថៃ បានកើនឡើងពីភាគខាងជើងទៅព្រំដែនខាងលិច បន្ទាប់ពីកងកម្លាំងថៃបានកាន់កាប់ផ្នែកខ្លះនៃភូមិខ្មែរ សាងសង់របងលួសបន្លា និងរនាំងសំបកកង់ និងរុះរើលំនៅដ្ឋាន។ រដ្ឋាភិបាល​កម្ពុជា​បាន​ព្រមាន​ពី​ហានិភ័យ​ខ្ពស់​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ចំ​ពេល​មាន​ការ​រំលោភ​បទ​ឈប់​បាញ់ ដូច​ឃើញ​ដោយ​អ្នក​សង្កេតការណ៍​យោធា​បរទេស។ ដើម្បីវាយតម្លៃស្ថានភាពសន្តិសុខ ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដែលមានតំណាងការពារជាតិនៃប្រទេសអាស៊ានចំនួនប្រាំពីរ បានចាប់ផ្តើមដំណើរទស្សនកិច្ចសិក្សាដើម្បីតាមដានស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាតំបន់រងគ្រោះដោយសកម្មភាពយោធាថៃ។ បេសកកម្មនេះត្រូវបានសម្របសម្រួលដោយក្រសួងការពារជាតិរបស់កម្ពុជា និងដឹកនាំដោយអនុព័ន្ធការពារប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា លោកវរសេនីយ៍ឯក Nazlee Abdul Rahim…

កម្ពុជា​តវ៉ា​ខ្លាំង​លើ​ការ​ទន្ទ្រាន​ដី​ឯកតោភាគី​របស់​យោធា​ថៃ​នៅ​ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គណៈកម្មការព្រំដែនចម្រុះកម្ពុជាទទួលបន្ទុកព្រំដែនគោក (JBC) បានចេញការតវ៉ាជាផ្លូវការ និងច្បាស់លាស់ប្រឆាំងនឹងអ្វីដែលខ្លួនហៅថា “សកម្មភាពទន្ទ្រានយកដីដោយឯកតោភាគី” ដោយកងកម្លាំងយោធាថៃ តាមផ្នែកជាក់លាក់នៃព្រំដែនគោកកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយលេខាធិការដ្ឋានកិច្ចការព្រំដែនរដ្ឋកាលពីថ្ងៃពុធ JBC បានរៀបរាប់លម្អិតអំពីឧប្បត្តិហេតុចំនួនបីដាច់ដោយឡែកពីគ្នាដែលកើតឡើងនៅចន្លោះថ្ងៃទី 12 ដល់ថ្ងៃទី 14 ខែសីហា ឆ្នាំ 2025 ដែលក្នុងនោះទាហានថៃបានចោទប្រកាន់ថាបានធ្វើការដំឡើងលួសបន្លា សំណាញ់ របាំងការពារ និងសំបកកង់រថយន្តនៅក្នុងតំបន់ដែលកំពុងមានជម្លោះ។ តាម​សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​លើក​ដំបូង​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​ទី​១២ សីហា នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៤៦-៤៧ នៅ​ភូមិ​ចក​ជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ។…

ល្បិចកលគ្រោះថ្នាក់របស់ថៃ៖ តើអាចបំបាំងការពិតពីភ្នែកពិភពលោកបានមែនឬ?

(ភ្នំពេញ)៖ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ សេចក្តីរាយការណ៍ជុំវិញល្បិចយោធាដ៏ស្មុគស្មាញ កំពុងបង្កើតសេណារីយ៉ូ រួមបញ្ចូលគ្នាមួយ ដើម្បីរកការទម្លាក់កំហុសដាក់មកលើកម្ពុជា ក្នុងបំណងបំភាន់ភ្នែកពិភពលោក។ ប្រភពដែលអាចទុកចិត្តបាន ពីក្នុងប្រទេសថៃ បានលាតត្រដាងនូវផែនការដ៏ងងឹតមួយរបស់កងទ័ពភូមិភាគទី២របស់ថៃ ដែលចង់បំផ្លាញសន្តិភាព២៦ឆ្នាំរបស់កម្ពុជា ដោយប្រើមីនចាស់ៗ ការក្លែងខ្លួនជាទាហានខ្មែរ និងការបង្កើតភស្តុតាងក្លែងក្លាយជាច្រើនទៀត ដើម្បីចោទប្រកាន់ថា កម្ពុជាល្មើសបទឈប់បាញ់ និងបំពានអនុសញ្ញាអូតាវ៉ា។ ប្រសិនបើល្បិចកលនេះ ត្រូវបានអនុវត្តបានសម្រេចមែន ការរៀបចំរកសន្តិភាពមួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិតជាត្រូវបំផ្លាញ នឹងអាចនាំទៅរកការផ្ទុះសង្គ្រាមសាជាថ្មីមិនខានឡើយ។ Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖ ក្នុងបរិយាកាសតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ដែលសង្ស័យមានបង្កប់ស្រទាប់ល្បិចខ្មៅកខ្វក់របស់ក្រុមយោធាថៃថែមទៀតនោះ…

លោក ហ៊ុន សែន៖ ចំណងមិត្តភាពកងទ័ពកម្ពុជា-ហ្វីលីពីន រឹងមាំ នឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយ

សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរឹងមាំរវាងកងទ័ពកម្ពុជា និងហ្វីលីពីន ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងយោធានេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសជំនួបជាមួយ ឧត្តមសេនីយ៍ឯក Roy M. Galido អគ្គមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានព្រឹទ្ធសភា ក្នុងរាជធានីភ្នំពេញ នាព្រឹកមិញនេះ។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឧត្តមសេនីយឯក Roy M. Galido និងគណៈប្រតិភូរបស់លោក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុង។ លោកបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីហ្វឹកហ្វឺនដើម្បីពង្រឹងសមត្ថភាព និងបទពិសោធន៍របស់កងទ័ពកម្ពុជា បន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។…

គណៈរដ្ឋមន្ត្រីកម្ពុជា អនុម័តលើឯកសារសំខាន់ៗចំនួន៤

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ ដែលធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារសំខាន់ៗចំនួន៤។ យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅរសៀលថ្ងៃនេះ ឯកសារដែលត្រូវបានអនុម័តរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា; សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS); សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ២០២៦-២០២៨; និងសេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ២០២៥-២០៣០។ សេចក្តីព្រាងច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិល ដែលមាន ២៥ ជំពូក និង ១០៤ មាត្រា ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងក្របខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រង…

កម្ពុជាប្តេជ្ញាប្រែក្លាយអតីតកាលដ៏ឈឺចាប់ ទៅជាសារនៃសន្តិភាព

ប្រជាពលរដ្ឋរាប់ពាន់នាក់មកពីគ្រប់មជ្ឈដ្ឋានបានប្រមូលផ្តុំគ្នានៅរសៀលថ្ងៃសុក្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងរាជធានីភ្នំពេញដើម្បីអបអរសាទរជាផ្លូវការនៃព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្រោមអធិបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមុនី្ន។ ថ្លែងក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងស្មារតីចងចាំ យុត្តិធម៌ ឯកភាពជាតិ និងសន្តិភាពយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា ដំណើររបស់កម្ពុជា ពីប្រទេសដែលបន្លាចដោយអំពើប្រល័យពូជសាសន៍ និងសង្រ្គាម ទៅជាប្រទេសមួយដែលសម្គាល់ដោយសន្តិភាព និងការអភិវឌ្ឍន៍ គឺជាគំរូដ៏មានឥទ្ធិពលសម្រាប់ពិភពលោក។ ការប្រារព្ធពិធីនេះធ្វើឡើងបន្ទាប់ពីមានការចុះបញ្ចីនៃទីតាំងសំខាន់ៗចំនួនបីដែលទាក់ទងនឹងរបបខ្មែរក្រហមក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូក្នុងសម័យប្រជុំលើកទី៤៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលបានធ្វើឡើងកាលពីសប្តាហ៍មុននៅទីក្រុងប៉ារីសប្រទេសបារាំង។…

ទីតាំងប្រាសាទតាមាន់ធំក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់

កម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ស្រាយបំភ្លឺករណីជម្លោះពាក្យសម្ដីនៅប្រាសាទតាមាន់ធំរវាងទេសចរជនជាតិខ្មែរនិងទាហានប៉ារ៉ាថៃកាលពីថ្ងៃអង្គារ។ ជាមួយនឹងឧបទ្ទវហេតុដដែលៗនៅប្រាសាទតាមាន់ធំស្ថិតក្នុងខេត្តឧត្តរមានជ័យ ពេលនេះនៅតំបន់នោះក្លាយជាចំណុចក្ដៅដែលទាមទារការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់បំផុត។ ទាហានខ្មែរនិងទាហានថៃបានប៉ះទង្គិចពាក្យសម្ដីយ៉ាងតឹងសរសៃកនិងរុញច្រានគ្នាមួយប្រាវនៅចំណុចប្រាសាទតាមាន់ធំកាលពីថ្ងៃអង្គារ ក្រោយពីទាហានប៉ារ៉ាថៃម្នាក់រារាំងស្ត្រីជាជនជាតិខ្មែរម្នាក់ឡើងទៅទស្សនាប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យរបស់ខ្លួន។ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បំភ្លឺកាលពីថ្ងៃអង្គារថា ដោយសារអាកប្បកិរិយាមិនសមរម្យរបស់ទាហានថៃម្នាក់ដែលឈរជើងនៅច្រកទ្វារចូលប្រាសាទតាមាន់ធំ ស្ត្រីជាជនជាតិខ្មែរម្នាក់ក៏មិនសប្បាយចិត្តរហូតនាំដល់ការភាន់ច្រឡំនិងការប៉ះទង្គិចពាក្យសម្តី ហើយទាហានថៃម្នាក់នោះបានហាមឃាត់ស្ត្រីជាជនជាតិខ្មែរនោះឡើងទៅទស្សនាប្រាសាទតាមាន់ធំ។ លោកស្រីបន្ថែមថា ដោយឃើញហេតុការណ៍នេះ ទាំងទាហានកម្ពុជានិងទាហានថៃជាច្រើននាក់ដែលកំពុងឈរជើងនៅប្រាសាទក៏បានរត់ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនមានប្រដាប់ដោយអាវុធអ្វីនោះទេ។ លោកស្រីបានបញ្ជាក់ថា៖ «ភ្លាមនោះមេបញ្ជាការទាហានទាំងសងខាងក៏បានពិភាក្សាដោះស្រាយដោយសន្តិវិធី ហើយនាពេលនេះស្ថានភាពនៅប្រាសាទតាមាន់ធំមានសភាពស្ងប់ស្ងាត់ជាធម្មតា ពោលគឺមិនប៉ះពាល់ដល់ការទស្សនារបស់ប្រជាពលរដ្ឋនោះឡើយ»។

You missed