ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ
ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ ប្រាសាទតាក្របី ជាប្រាសាទខ្មែរ ដែលត្រូវបានកសាងឡើងក្នុងសម័យអង្គរ ជាយុគមាសនៃប្រវត្តិសាស្ត្រខ្មែរ។ រមណីយដ្ឋានសាសនានៅសតវត្សរ៍ ទី ១១ នេះត្រូវបានសាងសង់ឡើងក្នុងគោលបំណងដើម្បីឧទ្ទិសដល់ ព្រះសិវៈ ហើយបានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ក្នុងប្រទេសកម្ពុជា។ ប្រាសាទតាក្របីមានទីសក្ការៈកណ្តាលតែមួយដែលមាន ព្រះសិវៈ លិង្គ មួយឈ្មោះថា ស្វ័យភូវ ដែលមានន័យថា លិង្គ ដែលកើតដោយខ្លួនឯង និង គោបុរៈ ទាំងបួន…
