Category: ព័ត៌មានអន្តរជាតិ

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​

ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ ​បាន​សម្រុក​មក​ខេត្ត​សៀមរាប​តាំងពី​ថ្ងៃ​ទី​២​៨​ ​ខែ​តុលា​ ​មក​ ​ដើម្បី​រង់ចាំ​ជួប​ព្រះ​ភ​័ក្រ្ត ​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​ដែល​ទ្រង់​យាង​ចូលរួម​បុណ្យ​កឋិន​ទាន​នៅ​វត្ត​ឥន្ទបត្ត​បុរី​ ​ហៅ​វត្ត​អង្គរ​ខាងជើង​។​ ​នៅ​ថ្ងៃ​ទី​២​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ប្រជាពលរដ្ឋ​មកពី​ខេត្ត​ជិត​ឆ្ងាយ​ដូចជា​ឧត្តរមានជ័យ​ ​ព្រះវិហារ​ ​ប៉ៃលិន​។​ល​។​ ​បាន​ចូលរួម​ខេត្ត​សៀមរាប​ ​នៅពេលដែល​ព្រះ​ធម្ម​វនវាសី​ ​ចន្ទ​ ​មុនី​ ​គង់នៅ​នៅ​ទីនេះ​។​ ​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​ ​ទី​ដែល​ប្រារព្ធ​ពិធីបុណ្យ​កឋិន​ទាន​មាន​មនុស្សកកកុញ​ជាច្រើន​ ​ហើយ​ចរាចរណ៍​តាម​ដង​ផ្លូវ​ជុំវិញ​ប្រាសាទ​នេះ​ ​មានការ​កក​ស្ទះ​ជាដើម​។​

មេដឹកនាំកំពូលអីរ៉ង់ព្រមានថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ «អំពើប្រល័យពូជសាសន៍លើប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាជាបន្ទាន់»

(ឌូបៃ)៖ មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «អំពើប្រល័យពូជសាសន៍» របស់អ៊ីស្រាអែលលើជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ឈប់បន្ទាន់ មួយថ្ងៃមុនពេលប្រធានាធិបតីអាមេរិក លោក Joe Biden បំពេញទស្សនកិច្ចនៅអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ អ៊ីស្រាអែលបានប្តេជ្ញាលុបបំបាត់ចលនាហាម៉ាស ដែលគាំទ្រដោយទីក្រុងតេហេរ៉ង់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១,៣០០ នាក់…

ប្រធានាធិបតីប៉ាឡេស្ទីនត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេសរុស្ស៊ីកាលពីល្ងាចថ្ងៃទី ៩ ខែតុលាដែលបាននិយាយថាប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន RBC របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនលោក Abdel Hafiz Nofal ដែលបាននិយាយថាភាគី “បានឈានដល់កិច្ចព្រមព្រៀងដែលលោក Abbas នឹងមកទីក្រុងម៉ូស្គូ” ។ លោកបាននិយាយថា “យើងកំពុងរង់ចាំសេចក្តីថ្លែងការណ៍ផ្លូវការពីវិមានក្រឹមឡាំងពីប្រទេសរុស្ស៊ីអំពីពេលដែលដំណើរទស្សនកិច្ចនឹងប្រព្រឹត្តទៅ” ។ លោកក៏បានចែករំលែកជាមួយទូរទស្សន៍រដ្ឋរុស្ស៊ីថា ភាគីទាំងពីររក្សា “ទំនាក់ទំនងប្រចាំថ្ងៃ”។ កាលពីថ្ងៃទី ៩ ខែតុលា (ម៉ោងក្នុងស្រុក) អ៊ីស្រាអែលបានដាក់ការបិទផ្លូវទាំងស្រុងនៃតំបន់ Gaza Strip…

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាងចាស់ដៃលើតំបន់នេះ។ ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza…

ស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ

ភ្នំពេញ : អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមធ្វើបច្ចុប្បន្នភាពស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលសម្រាប់ថ្ងៃទី ១០ តុលា ឆ្នាំ ២០២៣ នេះ ដើម្បីជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបដូចតទៅ៖ ទី១៖ តាមការជូនដំណឹងពីរដ្ឋាភិបាលអ៊ីស្រាអែល ពេលនេះកងទ័ពអ៊ីស្រាអែលគ្រប់គ្រងសភាពការណ៍នៅជុំវិញតំបន់ហ្គាហ្សាបានទាំងស្រុងហើយដោយគ្មានវត្តមានភេវរជនណាម្នាក់អាចជ្រៀតចូលតាមរបងមកក្នុងទឹកដីអ៊ីស្រាអែលបានទៀតឡើយ។ កងទ័ពអ៊ីស្រាអែលក៏បានត្រៀមជើងការបានយ៉ាងល្អដើម្បីការពារនៅគ្រប់ទិសផ្សេងទៀត ទាំងផ្លូវអាកាស និងផ្លូវគោក។ ទី២៖ និស្សិតខ្មែរដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលក៏បានអះអាងដែរថា ពេលនេះស្ថានការណ៍មានភាពស្ងប់ស្ងាត់ ហើយពួកគេមានសុវត្ថិភាព និងមានស្បៀងអាហារសម្រាប់បរិភោគប្រចាំថ្ងៃគ្រប់គ្រាន់ដោយគ្មានខ្វះខាតអ្វីទេ។ ទី៣៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែបន្តតាមដានយ៉ាងយកចិត្តទុកដាក់គ្រប់ពេលវេលាទាំងអស់មិនថាយប់ឬថ្ងៃឡើយចំពោះសុខទុក្ខរបស់សិស្សនិស្សិតខ្មែរទាំងអស់នៅក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមការងារដែលជាសេនាធិការរបស់សម្តេចធិបតីដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា…

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង

នាយករដ្ឋមន្ត្រីអីស្រាអេល លោក​ Benjamin Netanyahu ​បានប្រកាសថា ប្រទេសនេះនឹង ត្រៀមលក្ខណវាយប្រហារទៅលើប្រទេសអីរ៉ង នៅក្នុងពេលដែល ទឹកដីអីស្រាអែល កំពុងតែរងការគំរាមកំហែង ។ សារព័ត៌មាន​ AFP បាផសាយថា នៅក្នុងសន្និសីទ្ធកាសែត​នាថ្ងៃទី​១២ខែធ្នូ ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី ណេតានយ៉ាងហូ​ ត្រូវបានអ្នកសារព័ត៌មានសួរថា «បន្ទាត់ក្រហម​»​ដែលអីស្រាអែល​បានកំណត់ ដើម្បីបើកការវាយប្រហារអីរ៉ង លោកបញ្ជាក់ថា «បន្ទាត់ក្រហមគឺជាការស្លាប់រស របស់យើងខ្ញុំ »។លោកបន្តទៀតថា យើងនឹងធ្វើនៅអ្វីចាប់បាច់បំផុតដើម្បី​ការពារអីស្រាអែល ប្រឆាំង និងអីរ៉ង ដែលមានបំណងបំផ្លាញ ទឹកដីអីស្រាអែល…

Titan គឺជានាវាមុជទឹកកាបូន និងទីតានីញ៉ូម ដែលមានទំងន់

តើយើងដឹងអ្វីខ្លះអំពីនាវាមុជទឹក?Titan គឺជានាវាមុជទឹកកាបូន និងទីតានីញ៉ូម ដែលមានទំងន់ស្រាលជាង និងសន្សំសំចៃខ្ពស់ក្នុងការចល័តជាងនាវាមុជទឹកមុជទឹកជ្រៅផ្សេងទៀត” នេះបើយោងតាមក្រុមហ៊ុន OceanGate ។ វា​អាច​មុជ​ដល់​ជម្រៅ​៤០០០​ម៉ែត្រ។ វា​ត្រូវ​បាន​គេ​ប្រើ​ក្នុង​បេសកកម្ម​ជា​ច្រើន​លើក ដោយ​ដឹក​សមាជិក​នាវិក​ប្រាំ​នាក់​ទៅ​កាន់​កប៉ាល់​ទីតានិក​នៅ​ចម្ងាយ ៣៨០០ ម៉ែត្រ។ វិមាត្ររបស់វាមានប្រវែង 6.7 ម៉ែត្រ ទទឹង 2.8 ម៉ែត្រ កំពស់ 2.5 ម៉ែត្រ។ វាមានទម្ងន់ប្រហែល 10,000 គីឡូក្រាម និងអាចផ្ទុកទម្ងន់បាន 685 គីឡូក្រាម។

សម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីចិន ប្តេជ្ញាបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦
—- —- —

ក្រុងប៉េកាំង៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១…

អភិបាលខេត្តត្បូងឃ្មុំ និងប្រធានសមាគមរាជសីហ៍ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ព្រមទាំងប្រគល់អំណោយជូនរដ្ឋបាលខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ មានរៀបចំពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងសមាជិក នៃ សមាគមរាជសីហ៍សាខាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។ ឯកឧត្តម ស៊ូម សារឿន បានមានមតិស្វាគមន៍ និងបានក្រើនរម្លឹកពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍ ចាប់តាំងពីឆ្នាំ២០១៨ មកដល់ បច្ចុប្បន្នមានសមាជិកសរុបចំនួន ៣,៦០៥ អង្គ/នាក់ មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ…

តំណាងលរដ្ឋជិត១០០គ្រួសារ ០៧ភូមិនៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ សំណូមពរ អាជ្ញាធរពាក់ព័ន្ធ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ កាត់ឆ្វៀលដីស្រែចំការរបស់ពួកគាត់ ឱ្យបន្តកាន់កាប់ស្របច្បាប់

ភ្នំពេញ៖ ផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋជិត១០០គ្រួសារ ដែលជាម្ចាស់ដីស្រែចំការ នៅភូមិចំនួន០៧ គឺភូមិបួនមុខ ភូមិស្វាយឧត្តម ភូមិត្រពាំងអំពិល ភូមិត្រពាំងទទឹង ភូមិកាន់ទ្រង់ ភូមិកោះរងៀង និងភូមិថ្នល់បន្ទាយ នៃសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ តំណាងប្រជាពលរដ្ឋបានរៀបរាប់ពីប្រវត្តិកាន់កាប់ដីថា ចាប់ពីឆ្នាំ១៩៨០ ពួកគាត់បានកាន់កាប់និងអាស្រ័យផលដីដោយធ្វើស្រែនិងដាំដុះដំណាំផ្សេងៗយ៉ាងសុខសាន្ត មិនមានការរំខានពីបុគ្គលណាមួយឡើយ។ ស្រាប់តែថ្ងៃ០៣ ខែកុម្ភៈឆ្នាំ២០១៦ រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់ផ្ទៃបឹងតាមោកជាសម្បត្តិសាធារណៈ ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់អាស្រ័យផលដីនោះដដែល។ ថ្មីៗនេះ ពួកគាត់បានឃើញអនុក្រឹតលេខ២៣៧ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកែសម្រួលផ្ទៃបឹងតាមោក (បឹងកប់ស្រូវ)…

You missed