Category: ព័ត៌មានអន្តរជាតិ

ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បើកកិច្ចប្រជុំរឹតបន្តឹងចំពោះអ្នកលួចឆ្លងចូលមកក្រុងសែនមនោរម្យ

មណ្ឌលគិរី : ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ជាពិសេសក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២១ ក្រុមការងារដឹកនាំត្រួតពិនិត្យទប់ស្កាត់ការចេញចូលប្រជាពលរដ្ឋដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ក្រុងសែនមនោរម្យ បានបើកកិច្ចប្រជុំមួយ ក្នុងគោលបំណងដើម្បីរឹតបន្តឹង គ្រប់គ្រង និងការដាក់ចេញនូវវិធានការនានា ចំពោះអ្នកដែលបានលួចឆ្លងចូលមកក្រុងសែនមនោរម្យ ។ កិច្ចប្រជុំនេះដឹកនាំដោយ លោក សាយ ម៉េងគីម អភិបាលរងខេត្ត និងជាប្រធានក្រុមការងារក្រុងសែនមនោរម្យ ដោយមានការចូលរួមពីសមាជិក ១៤ រូប ជាអភិបាលក្រុង ប្រធានមន្ទីរ ចៅសង្កាត់…

សត្វ​ស្លាប​រាប់​ពាន់​ក្បាល​កំពុង​រស់នៅ​រហាល​កេះ និង​អូរ​វៀន​ត្រូវ​បាន​អភិរក្ស (ដកស្រង់ពី កោះសន្តិភាព)

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ស្រុក​បាន​ចុះ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​រហាល​កេះ និង​អូរ​វៀន ដែល​មាន​សត្វ​ស្លាប​ច្រើន​កំពុង​រស់នៅ កាលពី​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ នៅ​ឃុំ​ឈ្នួ​រ​មាន​ជ័យ​ស្រុក​ព្រះនេត្រព្រះ ។ លោក ហែម សា​រិ​ន អភិបាលរង​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា ៖ ដោយ​មានការ​ណែនាំ​ពី​អភិបាល​ខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី មន្ត្រី​មន្ទី​បរិស្ថាន​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​ស្រុក​ព្រះនេត្រព្រះ​បាន​ចុះ​ទៅ​កំណត់​តំបន់​អភិរក្ស​សត្វ​ស្លាប​នៅ​ចំណុច​រហាល​កេះ និង​អូរ​វៀន ដែល​ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ដែល​មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដែល​កំពុង​រស់នៅ​មាន​សម្បុក និង​ពង​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​អភិ​រក្សា និង​រក្សា​សត្វ​ស្លាប​ទុក ។ លោក​បាន​បញ្ជាក់​ថា…

យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង»

យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនយុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួន ក្រោយគំរាមវាយគូជម្លោះ ហើយវីដេអូត្រូវបានចែកចាយព្រោងព្រាតតាមបណ្ដាញសង្គម (Video inside) (ព្រៃវែង)៖ យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង…

គួរឲ្យសរសើរ! សិង្ហបុរីគ្រោងហាមឃាត់ការលក់ភ្លុកដំរីទាំងស្រុង ព្រោះហេតុផល១

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាឧទ្យានជាតិរបស់ប្រទេសសិង្ហបុរី នឹង​ហាម​ប្រាម​ការ​លក់​ភ្លុក​ដំរី​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ឆ្នាំ ២០២១។ ក្រោយ​ការ​ប្រឹក្សា​រយៈ​ពេល ២​ឆ្នាំ​ជាមួយ​នឹង​ក្រុម​ក្រៅ​រដ្ឋាភិបាល និង​អ្នក​លក់​ភ្លុក​ដំរី រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ សម្រាប់​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​ល្មើស អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ និង​រង​ពិន័យ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​អ្នក​ជួញ​ដូរ​វិញ អាច​ធ្វើ​ការ​បរិច្ចាគ​ភ្លុក​ដំរី​ដែល​នៅ​សេសសល់​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោយ​ពេល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សាឧទ្យានជាតិរបស់ប្រទេសសិង្ហបុរី នឹង​ហាម​ប្រាម​ការ​លក់​ភ្លុក​ដំរី​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា​ឆ្នាំ ២០២១។ ក្រោយ​ការ​ប្រឹក្សា​រយៈ​ពេល ២​ឆ្នាំ​ជាមួយ​នឹង​ក្រុម​ក្រៅ​រដ្ឋាភិបាល និង​អ្នក​លក់​ភ្លុក​ដំរី រដ្ឋាភិបាល​បាន​បង្កើត​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់។ សម្រាប់​អ្នក​ដែល​ហ៊ាន​ប្រព្រឹត្ត​ល្មើស អាច​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រហូត​ដល់​មួយ​ឆ្នាំ និង​រង​ពិន័យ​ធ្ងន់ធ្ងរ។ ចំណែក​ឯ​អ្នក​ជួញ​ដូរ​វិញ អាច​ធ្វើ​ការ​បរិច្ចាគ​ភ្លុក​ដំរី​ដែល​នៅ​សេសសល់​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោយ​ពេល​ច្បាប់​ថ្មី​ចូល​ជា​ធរមាន។ គួរ​ឲ្យ​ដឹង​ថា ការ​ជួញ​ដូរ​ភ្លុក​ដំរី​ខុសច្បាប់​ជា​សកល…

លោកឧត្តម​សេនីយ៍ទោ​ គង់ ប៊ុនថន រំលោភយកដីធ្លីប្រជាពលរដ្ឋជាង១៥ឆ្នាំមកហើយ ដល់ពេលយកអភិក្រមសម្ដេចមកវះកាត់ហើយ

ខេត្តកំពង់ស្ពឺ ៖ ករណីពិតជាមិនធម្មតាមែន ដែលប្រជាពលរដ្ឋបានអះអាងថា លោកផ្កាយ២ គង់ ប៊ុនថន បានរំលោភ​យកដីរបស់ពួកគាត់ជាកម្មសិទ្ធយ៉ាងគឃ្លើនតែម្ដង ហាក់ដូចជាធ្វើបាបពលរដ្ឋសម្ដេចតេជោខ្លាំងមែនទែន ដែល​ការរំលោភបំពាននេះបានកើតឡើងរយៈពេល១៥ឆ្នាំកន្លងមកហើយ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ៖ លោកផ្កាយ២ គង់ប៊ុនថង មេបញ្ជាការរងយោធភូមិភាគទី៣ប្រចាំខេត្តកំពង់ស្ពឺ បានរំលោភបំពានយកដីធ្លីរបស់គាត់អស់ (៧០គុណ១៣ម៉ែត្រ) មិនតែប៉ុណ្ណោះបានឈូសឆាយតូបរោងផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋខ្ទិចខ្ទីគ្មានសល់។ ប្រជាពលរដ្ឋបានបន្ដថា ៖ មិនត្រឹមតែប៉ុណ្ណោះលោកផ្កាយ២រូបនេះ បានប្រើអំពើហិង្សាមកលើប្រជាពលរដ្ឋផងដែរ ព្រមទាំងបានធ្វើឲ្យមនុស្សម្នាក់បានស្លាប់ រីឯស្រ្តី៣នាក់ផ្សេងទៀត ត្រូវបានរលូតកូនពីរក្នុងផ្ទៃពោះម្ដាយ ស្លាប់យ៉ាងអាណោចអាធ័មបំផុត បន្សល់ទុកភាពវេទនាខ្លោចផ្សា ប្រពន្ធ…

You missed