កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៦៥៦.០០០ តោន រកចំណូលបាន ៨៣៧ លានដុល្លារក្នុងឆ្នាំ ២០២៣ នេះ
កម្ពុជារកចំណូលបាន៨៣៧ លានដុល្លារក្នុងឆ្នាំ ២០២៣ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ធ្លាក់ចុះ ១៦,៩ ភាគរយធៀបនឹងឆ្នាំមុន នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជាកាលពីថ្ងៃចន្ទ។ របាយការណ៍នេះបានអោយដឹងថា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន ៦៥៦.០០០តោនក្នុងឆ្នាំ ២០២៣ ធ្លាក់ចុះ ៧,៦ ភាគរយបើធៀបនឹងឆ្នាំមុន។ ប្រហែល ៦១៨.០០០ តោន ឬ ៩៤,២ ភាគរយនៃគ្រាប់ស្វាយចន្ទីត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម។ លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញគឺជាសញ្ញាល្អសម្រាប់ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ព្រោះវាឆ្លុះបញ្ចាំងពីការកើនឡើងនៃចំនួនសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។ លោកបានបន្តថា “សហគ្រាសក្នុងស្រុកកាន់តែច្រើនបានទិញគ្រាប់ស្វាយចន្ទីឆៅយកមកកែច្នៃដែលនាំឱ្យការនាំចេញទៅកាន់ប្រទេសវៀតណាមធ្លាក់ចុះ។ ស្វាយចន្ទី…
