PM praises Sihanoukville Port capacity
The Prime Minister of Cambodia, Dr. Hun Manet, praised the capacity of Sihanoukville Port after reviewing the port’s annual container loading data. The premier said the port’s capacity could handle…
sapormeanahbongsart
The Prime Minister of Cambodia, Dr. Hun Manet, praised the capacity of Sihanoukville Port after reviewing the port’s annual container loading data. The premier said the port’s capacity could handle…
(កំពង់ធំ)៖ កាលពីខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ គេនៅចាំរឿងរ៉ាវមួយដែលស្ថិតក្រោមការបញ្ជាដោយផ្ទាល់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យដកតំណែងមេប៉ុស្ដិ៍ នគរបាលរដ្ឋបាលឃុំសំព្រោជ នៃអធិការដ្ឋាននគរបាលស្រុកស្ទោង គ្រាដែលបុគ្គលនោះធ្លាប់ពាក់ព័ន្ធបទល្មើសប្លន់ទូមាស កាលពីឆ្នាំ២០១៨ ខណៈអធិការស្រុកដែលជាបងថ្លៃ ក៏ត្រូវផ្លាស់ប្ដូរភារកិច្ចផងដែរ។ ក្រោយរក្សាប្រអប់មេប៉ុស្ដិ៍ និងអធិការស្រុក ឲ្យនៅទំនេរជាបណ្ដោះអាសន្នរយៈពេលប៉ុន្មានខែមកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចតែងតាំងមេប៉ុស្ដិ៍ និងអធិការនគរបាលស្រុកថ្មីដើម្បីឲ្យចូលកាន់តំណែង ខណៈពិធីប្រកាសភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ដ្រីនគរបាលទាំងពីរនាក់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ម៉ែន…
(ព្រៃវែង)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១១នាក់ចេញពីក្របខ័ណ្ឌ ក្រោយតេស្ដរកឃើញសារធាតុញៀននៅក្នុងខ្លួន។ ក្នុងប្រកាសពីរផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង១១នាក់ ដែលត្រូវបានបណ្ដេញចេញនេះ មានតួនាទីចាប់ពីមន្ដ្រី រហូតដល់នាយរងការិយាល័យ។ សូមរំលឹកថា លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ…
(ព្រះសីហនុ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានណែនាំឲ្យសាងសង់ផែសម្រាប់ផ្ទេរទំនិញ ឲ្យបានរួចរាល់នៅឆ្នាំ២០២៤ ដើម្បីទាញសក្តានុពលពីការដឹកជញ្ជូន។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានតម្លៃ២៤៣ដុល្លារអាមេរិក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យធ្វើយ៉ាងម្ដេចចរចា…
ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវប្របមាត់សមុទ្រប្រវែងជាង១១គីឡូម៉ែត្រ ពីកំពង់ផែទេសចរណ៍កោះទន្សាយ ឆ្ពោះទៅកាន់ ឆ្នេរខ្សាច់អង្កោល ខេត្តកែប នឹងក្រាលកៅស៊ូ រួចរាល់មុនដំណាច់ឆ្នាំ២០២៣ ហើយសម្រេចទាំងស្រុង នៅដើមឆ្នាំ២០២៤។ លោក ឡឹម ប៊ុនលេង អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវមួយខ្សែនេះបានឱ្យដឹងថា ពេលនេះ ក្រុមការងារ បានចាក់ក្រាលកៅស៊ូស្រទាប់ទី១ ស្ទើរសម្រេច១០០ភាគរយហើយ គឺនៅតែ ប្រមាណ៩០០ម៉ែត្រទៀតប៉ុណ្ណោះ។ ចំណែកស្រទាប់ទី២ សម្រេចការចាក់ក្រាលបានប្រវែង ៣.០០០ ម៉ែត្រហើយ។…
ចុចលើលីងនេះដើម្បីចុះឈ្មោះ ចូលរួម សមាគមព្រះធម៌ដើម្បីអប់រំ(DYEA) ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយលោក ឧកញ៉ាបណ្ឌិត យ៉ន សេងហាន រួមជាមួយសហស្ថាបនិក ថ្នាក់ដឹកនាំ និងសមាជិក ដែលមានគោលដៅជាក់លាក់ ប្រកបដោយមហិច្ឆិតាខ្ពស់ ក្នុងការដឹកនាំយុវជនឲ្យដើមតាមផ្លូវនៃព្រះពុទ្ឋសាសនា ដើម្បីលើកស្ទួយសេដ្ឋកិច្ច ចំណេះដឹង វិជ្ជាជីវះ សុខភាព កីឡា យ៉េនឌ័រ និងចូលរួមដោះស្រាយវិបត្តិសង្គម ដូចជាបញ្ហាគ្រួសារ ការគ្មានការងារធ្វើ ការជួយម្ចាស់អាជីវកម្មSME ចំណេះដឹង ជំនាញវិជ្ជាជីវះ ការជួយដល់កុមារកំព្រា ចាស់ជរា ជនពិកា និងនិស្សិតក្រីក្រ។ -ឧកញ៉ាបណ្ឌិត…
មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាដ៏ធំមួយនេះត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី ១២៦ ហិកតា លើកំពូលភ្នំក្នុងតំបន់ឧទ្យានជាតិព្រះកុសមៈគីរីរម្យ ស្ថិតក្នុងភូមិអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មហាឧបាសិកាធម្មបណ្ឌិតញឹក ប៊ុនថា ដែលជាស្ថាបនិកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជានេះ សាងសង់លើផ្ទៃដី ១២៦ ហិកតា ដោយមានការអនុញ្ញាតពី «សម្តេចព្រះសង្ឃរាជ ទេព វង្ស និងសម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង» និងលោកហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ មជ្ឈមណ្ឌលនេះបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ ២០០៥ ហើយបច្ចុប្បន្នមានប្រាសាទធំ ១…
ថ្មីៗនេះ ពលរដ្ឋកម្ពុជាមួយចំនួន បានបញ្ចេញប្រតិកម្ម ក៏ដូចជាចែករំលែក និងបង្ហោះការមិនពេញចិត្តតាមបណ្ដាញសង្គម ចំពោះការបន្តគម្រោងសាងសង់ ប្រាសាទសីហនគរ របស់វត្តភូម៉ានហ្វា នៅភូមិបានណងបួរ៉ាយ ឃុំបានសិង្គ ស្រុកនាងរ៉ង ខេត្តបុរីរម្យ ប្រទេសថៃ ដែលប្រាសាទមានលក្ខណៈស្រដៀងទៅនឹងប្រាសាទអង្គរវត្ត របស់កម្ពុជា។ ក្នុងនោះ ក៏មានមតិខ្លះ លើកជាចម្ងល់ ហេតុអ្វីក្រសួងសមត្ថកិច្ចកម្ពុជា មិនអើពើ ឬហាក់នៅស្ងៀមចំពោះករណីនេះ? បណ្ឌិត ស៊ុំ ម៉ាប់ រដ្ឋលេខាធិកា និងអ្នកនាំពាក្យ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យ ដឹងថា…
កម្ពុជាបានរៀបចំពិធីរំលឹកគុណអង្គររយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ នៅបរិវេណមុខប្រាសាទអង្គរវត្ត ដើម្បីរំលឹកគុណព្រះមហាក្សត្រនិងបុព្វការីជនដែលកសាងប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ និងដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ពិធីរំលឹកគុណអង្គរបានបើកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ ក្រោមអធិបតីភាពលោកស្រី ពេជ ចន្ទមុន្នី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រី ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានលើកឡើងថា នេះជាឆ្នាំទី៣ហើយ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ។…
បុគ្គលខ្មែរបួននាក់ដែលក្លែងខ្លួនជាព្រះសង្ឃត្រូវបាននគរបាលអន្តោប្រវេសន៍ចាប់ខ្លួននៅលើភ្នំក្បែរសហគមន៍មួយក្នុងស្រុកស៊ីរ៉ាឆា(Si Racha)ខេត្តឈុនបុរី(Chon Buri)។ ពួកគេក្លែងខ្លួនជាព្រះសង្ឃក្លែងក្លាយស្លៀកពាក់ពណ៌លឿង ស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែធ្នូនេះ បន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋអំពីជនជាតិខ្មែរជាច្រើននាក់ ដែលក្លែងបន្លំធ្វើជាព្រះសង្ឃ និងបិណ្ឌបាតអាហារ និងលុយនៅក្បែរផ្សារលើផ្លូវកៅគីឡូ(Kao Kilo) ក្នុងសង្កាត់សុរាសាក់(Surasak)។ អ្នកស្រុកបានបង្ហាញពីស្ថានភាពរស់នៅរបស់បុរសខ្មែរនៅលើភ្នំជិតសហគមន៍របស់ពួកគេ។ មន្ត្រីអន្តោប្រវេសន៍មួយក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក PrinyaKlinkesornបានឡើងលើភ្នំព្រឹកនេះ ហើយបានរកឃើញជនជាតិខ្មែរ៤នាក់ពាក់ស្បង់ពណ៌លឿង ដែលទើបត្រឡប់មកពីបិណ្ឌបាត។ បុរសដែលត្រូវចាប់ខ្លួនមិនមានលិខិតឆ្លងដែន ឬឯកសារធ្វើដំណើរណាមួយឡើយ ។ ពួកគេបានជូនដំណឹងដល់នគរបាលអំពីវត្តមានពលរដ្ឋខ្មែរជាច្រើននាក់ទៀតនៅក្នុងតំបន់នោះ។ ទោះបីជាយ៉ាងណាក៏ដោយ ការឆែកឆេរជាបន្តបន្ទាប់ដោយមន្ត្រីបានរកឃើញជម្រកឬស្សីដែលបោះបង់ចោលមួយចំនួន ឧបករណ៍ចម្អិនអាហារ និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនតូច។ បុរសជាប់ចោទទាំងបួននាក់ត្រូវបានផ្សឹក ដោយចោទប្រកាន់ពីបទចូលខុសច្បាប់ និងក្លែងខ្លួនជាព្រះសង្ឃដោយខុសច្បាប់។…