ថ្នាក់ដឹកនាំ សមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាស តែងតាំង ថ្នាក់ដឹកនាំនិងសមាជិក ជាង៣០០អង្គ/នាក់ ប្រចាំសាខានិងអនុសាខារាជសីហ៍ខេត្តត្បូងឃ្មុំ
—- —-
ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និង ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ អមដំណើរដោយថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចំនួន៣១៤អង្គ/នាក់ ប្រចាំនៅសាខាខេត្តត្បូងឃ្មុំ និងអនុសាខាតាមស្រុកនានា នៅព្រឹកថ្ងៃទី០៧ ខែ កុម្ភៈឆ្នាំ២០២៣ នៅក្រុងសួង ខេត្តត្បូងឃ្មុំ។ ឯកឧត្តម អ៊ុង សារ៉ាវ៉ាន់ អនុប្រធានអចិន្ត្រៃយ៍សមាគមរាជសីហ៍ បានអានសេចក្តីសម្រេចតែងតាំងថ្នាក់ដឹកនាំ និងសមាជិក…
