ទឹកអូរតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងហក់ឡើងនៅយប់នេះ……..
ខេត្តបន្ទាយមានជ័យ÷យប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មេីរជេីងលេខ៥១ បានបញ្ជាកម្លាំងអន្តរាគមន៍ មានមធ្យោបាយ សម្ភារ សហការជាមួយកងកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ត្រៀមជួយសង្រ្គោះ ប្រជាពលរដ្ឋ រស់នៅជិតមាត់អូរតាមព្រំដែន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សូមបញ្ជាក់ផងដែរថាដោយសារទឹកភ្លៀងបានបន្តធ្លាក់ជាប់គ្នានៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះ បណ្តាលអោយទឹកអូរតាមព្រំដែនកម្ពុជា-ថៃ បានហក់ឡើងគួរអោយបារម្មណ៍។ កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ…
