Category: ការអប់រំ

ការអប់រំ

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម ទេសរដ្ឋ មន្ត្រីប្រធានទី១នៃគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ…….

ថ្ងៃពុធ១រោចខែភទ្របទ. ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ត្រូវនិងថ្ងៃទី២២ខែកញ្ញាឆ្នាំ ២០២១ នេះ ឯកឧត្តមនាយ ឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយ ឯកឧត្តម ប៉ាន់ខែមប៑ុនថន នាយរងខុទ្ធការល័យ សម្ដេចតេជោ រួមនិង ឯកឧត្ដម ង៉ោ ម៉េងជ្រួន អភិបាលរង នៃគណៈអភិបាលខេត្ត. លោក ស្វាយជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ រួមនិងកងកម្លាំង ចម្រុះ បាន…

ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ…….

ខេត្តក្រចេះ÷ ព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំង ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅក្នុងសង្កាត់អូរប្ញស្សី ក្រុងក្រចេះ ដែលមានចំនួនប្រមាណ ១,៩១២នាក់ ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ក៏បានថ្លែង ការកោតសរសើរដល់ក្រុមគ្រូពេទ្យទាំងអស់នៃមន្ទីរសុខាភិបាល រួមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនាពេលកន្លងមកនេះ…

ក្រសួងធនធានទឹក៖ រាជធានី-ខេត្តចំនួន១២របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២៦ ខែកញ្ញា, សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ……

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី២២-២៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាទទួលរងនូវឥទ្ធិពលប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយកាត់លើតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ជាមួយនឹងខ្យល់មូសុងនិរតីបក់ នៅក្នុងល្បឿនមធ្យមទៅបង្គួរ។ បន្តមកសម្ពាធទាប ដែលស្ថិតនៅក្នុងប្រព័ន្ធ (ITCZ) ស្ថិតខាងកើតហ្វីលីពីន អាចវិវត្តខ្លួនទៅជាសម្ពាធទាបសកម្ម ឬវិសម្ពាធនៅលើសមុទ្រចិនខាងត្បូង។ តាមការព្យាករគន្លងរបស់សម្ពាធទាបសកម្ម ឬវិសម្ពាធទាបនេះ នៅថ្ងៃទី២៤-២៥ ខែកញ្ញា នឹងបក់ចូលប្រទេសវៀតណាម…

ករណីរថយន្តដឹកថ្មបើកចុះពីលើស្ពានព្រែកតាមាក់ជ្រុលទៅបុករថយន្តសាំយ៉ុងអូសទៅបុកម៉ូតូរួចធ្លាយចូលផ្ទះពលរដ្ឋ…….(ពិតជារន្ធត់ណាស់)

ខេត្តកណ្តាល ៖ មនុស្ស៣នាក់បានស្លាប់នៅកន្លែងកើតហេតុភ្លាមៗនិងមនុស្សជាច្រើនាក់ទៀតបានរងបួសធ្ងន់បន្ទាប់ពីមានបុរសម្នាក់បានបើករថយន្តបែនដឹកថ្មចុះពីលើស្ពានព្រែកតាមាក់យ៉ាងលឿនជ្រុលទៅបុករថយន្តសាំយ៉ុងចតស្ងៀមបណ្តាលឲ្យរថយន្តសាំយ៉ុងបន្តទៅបុកម៉ូតូផ្ទប់អូសទៅមុខចូលផ្ទះជួសជុលម៉ូតូ។ ហេតុការណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីរសៀលថ្ងៃចន្ទទី២០ ខែកញ្ញាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៨ ចំណុចគល់ស្ពានព្រែកតាមាក់ ក្នុងភូមិព្រែតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។ សពប្តីនិងប្រពន្ធ២នាក់ និងក្មេងម្នាក់នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តបែនដឹកថ្មមួយគ្រឿងពណ៌សពាក់ផ្លាកលេខ ចង្កូតស្ដាំ PP-0319 ធ្វើដំណើរចុះពីស្ពានព្រែកតាមាក់ក្នុងទិសដៅពីលិចមកត្រើយខាងកើតក្នុងល្បឿនលឿនបានជ្រុលទៅបុកពីក្រោយរថយន្តសាំយ៉ុងព៍សពាក់ផ្លាកលេខភ្នំពេញ 2K-8731 នៅចតស្ងៀមអូសរថយន្តសាំយ៉ុងទៅមុខជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតផ្ទប់ចូលផ្ទះជួសជុលម៉ូតូបណ្តាលម្ចាស់ម៉ូតូ២នាក់ប្តីប្រពន្ធបានស្លាប់ និងក្មេងម្នាក់ទៀតស្លាប់នៅនិងកន្លែង ចំណែកឯមនុស្សជាច្រើនាក់ជិះក្នុងរថយន្តសាំយ៉ុងបណ្តាលឲ្យរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។ ប្រភពបន្តពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថាតៃកុងរថយន្តនាក់បង្កត្រូវឃាត់ខ្លួនបាន។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យនិងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះនិងរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខេត្តកណ្តាលរង់ចាំឲ្យភាគីបង្កទៅដោះស្រាយជាមួយនាក់រងគ្រោះនៅពេលក្រោយ។ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ព័ត៍មានបឋម

អាជ្ញាធររាជធានីភ្នំពេញ ត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌឆ្នាំនេះ………

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ ការជំរុញបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង (Video Conference) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩។ ឯកឧត្ដម…

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះបិទខារ៉ាអូខេនិងភោជនីយដ្ឋាន យកសំណាកធ្វើតេស្តលើបុគ្គលិកនិងភ្ញៀវចំនួន៤៥នាក់ រកឃើញវិជ្ជមានកូវិដ-១៩ ចំនួន៦នាក់…….

រាជធានីភ្នំពេញ÷ ក្រោមការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក អ៉ិត ជំនិត អភិបាលរងខណ្ឌ លោក ម៉ន វុធី អធិការខណ្ឌ បានដឹកនាំកម្លាំងចុះបិទទីតាំងខារ៉ាអូខេ(ថុន វាសនា) និងភោជនីយដ្ឋាន ដែលបំពានទៅនិងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសំរេចរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ការចុះបិទខារ៉ាអូខេ និងភោជនីយដ្ឋានខាងលើធ្វើឡើងនៅវេលាម៉ោង០៩:១៥នាទីយប់ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ ដែលមានទីតាំងស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាមួយគ្នានោះឃាត់បានមនុស្សចំនួន៤៥នាក់ ក្នុងនោះមានស្រី៣៣នាក់…

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជ ការ ចំណុះឱ្យក្រសួងព័ត៌មាន…….

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជ ការ ចំណុះឱ្យក្រសួងព័ត៌មាន បន្តពិនិត្យការងារប្រចាំថ្ងៃ ដែលបានអនុវត្តន៍បានកន្លង មក និងបានពិនិត្យមើលលទ្ធ ភាពដែលត្រូវអនុវត្តន៍បន្ដ ក្នុងបរិបទកូវីដ-១៩ ។ ក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រពន្ធ័វីឌីអូ និងដោយផ្ទាល់នោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា អង្គភាពចំណុះឱ្យក្រសួងព័ត៌មាន ដែលមានអគ្គនាយកទាំងអស់ បានធ្វើ ការទំនាក់ទំនង…

ករណីឃាត់គ្រឿងចក្រអេស្កាវទ័រ១គ្រឿងដែលលួចឈូសឆាយដីគម្របព្រៃ​ជាប់ជើងភ្នំយកមកសួរនាំ………

ខេត្ត​កកំពង់ឆ្នាំង÷ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​និង​ករណីមានជនបាន​នាំយក​គ្រឿងចក្រចូលទៅវ៉ៃព្រៃ ដែលជាដែនគម្របព្រៃឈើ កម្លាំងសមត្ថកិច្ចមន្ត្រីរដ្ឋបាលព្រៃឈើ បានចុះទៅឃាត់បញ្ឈប់សកម្មភាពអេស្កាវ៉ាទ័រមួយគ្រឿង និងរៀបចំនាំម្ចាស់ដី ម្ចាស់គ្រឿងចក្រអេស្កាវ៉ាទ័រ មកធ្វើការសួរនាំតាមនីតិវិធីច្បាប់ ។ ការឃាត់អេស្កវ៉ាទ័រខាងលើនេះធ្វើឡើងកាលពីម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ នៅចំណុចជើងភ្នំមួយកន្លែងចូលតាមច្រកផ្លូវប្រស្និប ស្ថិតក្នុងភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សកម្មភាពកកាយវ៉ៃព្រៃតាមចង្កេះភ្នំតំបន់ខាងលើនេះដោយ សំអាងយោងតាមលិខិតស្នើសុំដឹកពង្រាប ដី និងធ្វើផ្លូវថ្មី ពីមេភូមិអណ្តូងឬស្សី និងមេឃុំស្រែថ្មី ខណៈដីនៅតំបន់នោះគឺជាគម្របព្រៃរបស់រដ្ឋ ។ សកម្មភាពកកាយវ៉ៃព្រៃវាតយកដីតាមចង្កេះភ្នំដែលជាដីគម្របព្រៃនេះកក្រើកខ្លាំងឡើងខណៈប្រជាពល…

ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER បុកបុរសជា​ជនអនាថា​ម្នាក់ ស្លាប់​យ៉ាងអាណោចអាធ័ម…….

ស្ត្រីជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក RANG ROVER បុកបុរសជា​ជនអនាថា​ម្នាក់ ស្លាប់​យ៉ាងអាណោចអាធ័ម រួចបន្តទៅបុករះរថយន្តចំនួន៤គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ..!!! ភ្នំពេញ ៖ បុរស​ជា​ជនអនាថា​វ័យ​ជាង​៣០​​ឆ្នាំ​​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោ​ច​អា​ធ័​ម​នៅ​ក្ន​ង​ថ្លុកឈាម ខ​ណៈ​ជនរងគ្រោះ​​កំពុង​តែ​ដើរ​នៅ​លើ​ចិញ្ចើម​ផ្លូវ​សុខ​ៗ​ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប​​មួយគ្រឿង​ម៉ាក RANG ROVER ពណ៌ស បើកបរ​ដោយ​នារី​ជនជាតិ​ចិន​ម្នាក់ បើក​បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​មក​បុក​ពីក្រោយ រួច​​បន្ត​ទៅ​បុក​រថយន្ត​ចំនួន​៤​គ្រឿងផ្សេង​​ទៀត ដែល​ម្ចាស់​ច​ត​ទុក​ចោល​តម្រៀប​គ្នានៅមុខក្រសួង​អភិវឌ្ឍជនបទ​​ បណ្តាល​អោយ​រង​ការ​ខូចខាត​យ៉ាងដំណំ​ ​។ ​​ហេតុការណ៍​ខាងលើ​នេះ​ដែរ​ បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​​១០និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី ១៩ ខែ កញ្ញា ​ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ធនាគារ​ភ្នំពេញពាណិជ្ជ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស…

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី…..

ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាំយកស្បែកជេីងសម្រាប់ចុះទឹកចំនួន៦០០គូ ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នីជូនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ ថ្ងៃអាទិត្យ ១៣កើត ខែភទ្របទ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល…

You missed