ក្មេងប្រុសម្នាក់ដើរទៅងូតទឹកពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកបានគ្រូពេទ្យជួយសង្រ្គោះទាន់ពេលរួចផុតពីសេចក្តីស្លាប់…..
ខេត្តបន្ទាយមានជ័យ ÷មានក្មេងប្រុសម្នាក់ដើរទៅងូតទឹក ពាងនៅចំហៀងផ្ទះស្រាប់តែត្រូវពស់ពិសចឹកហើយក្រុមគ្រួសារបានយកទៅមន្ទីរពេទ្យជួយសង្រ្គោះជីវិតទាន់ពេលរួចផុតពីសេចក្តីស្លាប់។រឿងរាងនេះបានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២១ ។ នគរបាលមូលដ្ឋាន បានឲ្យអ្នកយកព័ត៌មានដឹងថាក្មេងប្រុសដែលត្រូវពស់ចឹកនេះ មានឈ្មោះ សេន លីដែត ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកអំពិល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាម នគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថា តាមការឲ្យដឹងពីក្រុមគ្រួសារ នៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៩នោះ កុមារា ឈ្មោះ សេន លីដែត បានដើរទៅងូតទឹកពាងនៅចំហៀងផ្ទះនៅពេលកំពុងដើរទៅមិនបានឃើញសត្វពស់ក៏ជាន់ចំពស់ស្រកាចាស់តែម្តង ពស់ក៏បានចឹកត្រូវចំជើងខាងឆ្វេងភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារដឹកមកព្យាបាលនៅមន្ទីរពេទ្យបង្អែក…
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤…….
ព្រះសីហនុ- នៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយខ្លួនឯង រថយន្តដឹកប្រេងឥន្ធន:ក្រុមហ៊ុនតេលា បានក្រឡាប់លើដងផ្លូវជាតិលេខ៤ បណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ត្រង់ចំណុចគីឡូម៉ែត្រលេខ: ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ចំពោះមុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយនឹងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះការពារទីតាំងកន្លែងកើតហេតុ និងជួយសម្រួលចរាចរណ៍បញ្ចៀសការកកស្ទះនៅលើដងផ្លូវ។
ការៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានខណ្ឌដូនពេញចាប់ពីផ្លូវលេខ១១០ ដល់ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១……..
នៅថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦…
កិច្ចប្រជុំទ្វេភាគីពង្រឹងចំណងសាមគ្គឺភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈរដ្ឋធានីប៉េកាំង…….
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងស្នងការដ្ឋាននគរបាលសន្តិសុខសាធារណៈទីក្រុងប៉េកាំងនៃសាធារណៈរដ្ឋប្រជាមានិតចិន បានបើកកិច្ចទ្វេភាគីតាមវីអូ(អនឡាញ) ដើម្បីពង្រឹងរឹតចំណងសាមគ្គឺភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅបន្ទាប់ពីអង្គភាពទាំងពីរ ត្រូវបានឯកភាពរវាងក្រសួងមហាផ្ទៃ កម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាកំណត់ហេតុកិច្ចប្រជុំសន្តីពី(កិច្ចសហប្រតិបត្តិការរឹតចំណងមេត្រីភាព) រវាងគ្នានិងគ្នាធ្វើឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ។ កិច្ចប្រជុំបានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ…
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់……
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍…
នគរបាលបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន……
ខេត្តព្រះសីហនុ ៖ នៅថ្ងៃអង្គារ ៧រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១…
រដ្ឋមន្រ្តីក្រសួងព័ត៌មាន រំលឹកដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថាតេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ?
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានធ្វេីការរំលឹកជូនដល់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ បន្តពិនិត្យមេីល និងបូកសរុបថា តេីមានគេហទំព័រប៉ុន្មាន និងឈ្មោះអ្វីខ្លះ? ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ុន្មានដងនៅក្នុងរយ:បីខែ ? ហេីយដល់ពេល ១ ឆ្នាំបូកសរុបម្តង ដេីម្បីបានដឹងទាំងអស់គ្នា អំពីក្រុមដែលតែងបាននិយាយ ផ្សព្វផ្សាយព័ត៌មាន មិនពិតច្រេីនដងជាងគេ។សម្រាប់ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវតែផ្សព្វផ្សាយតែព័ត៌មានណាពិត ត្រឹមត្រូវ ហេីយសម្រាប់ក្រសួងព័ត៌មាន គឺពិនិត្យថាតេីព័ត៌មាននោះប្រកបដោយវិជ្ជាជីវ: ដែរឬទេ។ ប្រសាសន៏របស់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានលេីកឡេីងនៅ…
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបំភ្លឺបន្ថែមពាក់ព័ន្ធករណីបុរសម្នាក់បានបង្ហោះរៀបរាប់ រឿងដែលគាត់ចាញ់បោកគេនៅខេត្តព្រះសីហនុ…..
ខេត្តព្រះសីហនុ ៖ កាលពីថ្មីៗនេះ មានបុរសម្នាក់បង្ហោះរៀបរាប់អំពីករណីរបស់ខ្លួនថា “ខំស្កាត់មករកការងារធ្វើហើយចាញ់បោកចិន និងខ្មែរទៀត” ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគរបាលខេត្ត ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សសហការជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវរកករណីខាងលើ ដោយកំណត់រកឃើញជនរងគ្រោះមានឈ្មោះ ធឿន វិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយប្អូនស្រីជីដូនមួយ នៅម្តុំចំការស្ពៃស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។…
ឃាត់ខ្លួន ប្រធានសាខា គ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ ម្នាក់ ពាក់ព័ន្ធ ករណី ឃាតកម្ម……
ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានសាខាគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទី នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនរងគ្រោះ(សព) ឈ្មោះមុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិគ្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។ លោកស្នងការរងនគរបាលខេត្តព្រៃវែង បានបន្តថាក្រោយពីទទួលបានដំណឹងលោក ចាន់…
គិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ……..
(ខេត្តព្រះវិហារ) ស្ថានភាពទឹកស្ទឹងសែន ក្នុងទីរួមខេត្តព្រះវិហារ ដោយមានភ្លៀងនៅយប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បរិមាណទឹកភ្លៀងមានរហូតដល់៩៣,៤ មម ធ្វើឲ្យទឹកស្ទឹងសែនហក់ឡើង កម្ពស់១១,៨០ និងជន់លិចភូមិមួយចំនួននៅក្នុងក្រុងព្រះវិហារ តំបន់ទាប ដូចខាងក្រោម ៖ ១-ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក២-ភូមិដំណាក់ សង្កាត់កំពង់ប្រណាក៣-ភូមិកំពុងចម្លង សង្កាត់កំពង់ប្រណាក៤-ភូមិអភិវឌ្ឈ សង្កាត់បាលហាល ក្រុងព្រះវិហារ៥-ភូមិស្ថាពរ សង្កាត់បាលហាល ក្រុងព្រះវិហារគិតមកដល់ពេលនេះស្ថានភាពទឹកស្ទឹងសែនពុំទាន់មានអ្វីគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនទេ ៕
