Latest Post

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនគោកជាមួយថៃ  សេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ អបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ៖ « ពិភពលោកត្រូវការឆ្មបបន្ថែម ១លាននាក់ » ខ្ញុំនឹងប្រជាជនកម្ពុជាទូទាំងប្រទេសនិង សកលោកមានការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបំភ្លេចបំផ្លាញ សម្បត្តិ បេតិកភណ្ឌ វប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដែលអ្នក បំផ្លាញហើយធ្វើពុតជាអ្នក ការពារបេតិកភណ្ឌ ណុប ប៊ុនហ៊រ ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយមនុស្សធម៌មួយចំនួនមកចែកជូនដោយផ្ទាល់ ដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក នៅភូមិរកា ឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់…

យុទ្ធនាការអន្តរាគមន៍បិទផ្ចិតទំនប់-ផ្លូវបន្ត នៃព្រឹត្តិការណ៍ទឹកជំនន់ស្ទឹងព្រែកត្នោត ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់ពីសំណាក់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានកិច្ចសហការល្អពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ កងកម្លាំងប្រដាប់អាវុធចំរុះ អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ នៅត្រង់សំណង់ទ្វារទឹកចាស់ដែលគេបានលប់ជាច្រើនឆ្នាំមកហើយកសាងឡើងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ស្ថិតភូមិកន្ទុយទឹក លើសណ្តរស្ទឹងព្រែកត្នោត ត្រូវបានក្រុមការងារខិតខំជួសជុលយ៉ាងសកម្ម បានបិទផ្ចិតតួទំនប់តាំងពីថ្ងៃម្សិលមិញទី២៨ ខែតុលា ឆ្នាំ២០២១ និងបានចាក់បំពេញដីតួផ្លូវទំនប់សម្រេចដោយជោគជ័យតាមផែនការកំណត់នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ ។ ពេលនេះក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តជួសជុលកែលម្អផ្លូវបន្ថែម ដើម្បីបើកបម្រើដល់ការធ្វើចរាចរណ៍ជាប្រក្រតីភាពឡើងវិញ…

ព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងព្រះរាជវរោកាសដ៏ឧត្ដុង្គឧត្ដមប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតធ្វើអភិវន្ទនកិច្ច ថ្វាយព្រះពរបវរមហាប្រ​សើរ និងសូម​លើកហត្ថទាំង​ទ្វេ​ប្រណមបួងសួងដល់គុណបុណ្យព្រះរតន​ត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ​ក្នុង​លោក​ មាន​ទេវតារក្សាព្រះមហាស្វេតច្ឆ​ត្រ ទេវតាឆ្នាំថ្មី ព្រះបារមី​ ព្រះវិញ្ញាណក្ខន្ធអតីត​ព្រះមហាក្ស​ត្រ ព្រះមហាក្ស​ត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ និងដួង​ព្រះវិញ្ញានក្ខន្ធ ព្រះបរមរតន​កោដ្ឋ សូម​តាមបីបាច់​ថែរក្សា​ប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ មហាប្រ​សើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ទ្រង់មាន​ព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលវិបុលមាំមួន…

បើកបរខ្វះការប្រុងប្រយ័ត្នរថយន្ត០៣គ្រឿងបុងរះបន្តកន្ទុយគ្នារងការខូចខាតទាំងស្រុង…..

រាជធានីភ្នំពេញ÷រថយន្តបីគ្រឿងបានបុករះនិងបន្តកន្ទុយគ្នាពីរគ្រឿងហើយជ្រុលទៅបុករថយន្តមួយគ្រឿងទៀតឡើងទៅទើរលើសួនច្បារពីចែកទ្រូងផ្លូវ បង្ករមានការកក់ស្ទុះចរាចរណ៍តែសំណាងល្អមិនមានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតហេតុនៅវេលាម៉ោង៩ និង ០៥ នាទីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំនុចមុខបុរីមេង្គ ស៊ីធី តាមបណ្ដោយផ្លូវជាតិលេខ៦ នៅភូមិសំបួរមាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ រថយន្តទាំងបីគ្រឿងមាន ទី១មានរថយន្តម៉ាកកាមេរីឆ្លាម ពណ៍ទឹកមាស ស្លាកលេខភ្នំពេញ 2L 9058 រងការខូចខាតរួញគូទក្រោយ បែកកញ្ចក់ខាងក្រោយបែកកង់ក្រោយខាងស្ដាំ និងបែកស្តុបមុខខាងឆ្វេង រថយន្តទី២ម៉ាក ហាយឡែនឌ័រ ពណ៍ខ្មៅ ស្លាកលេខភ្នំពេញ…

ជំនន់ទឹកភ្លៀងចូលដល់ផ្ទះពលរដ្ឋ អាវុធហត្ថភ្នំពេញចុះដល់គោលដៅទាំងយប់ជន្លៀសពលរដ្ឋមកទួលសុវត្ថិភាព…..

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមការណែនាំ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ តាំងពី រសៀល រហូតដល់ ម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង…

អភិបាលរាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះដាក់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាពពេលស្ថានភាពធ្ងន់ធ្ងរ…..

ភ្នំពេញ៖ ឯកឧត្ដម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាពផងដែរពេលមានស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរមូលដ្ឋាបានឲ្យដឹងថា ទ្វារទប់ទឹកមួយកន្លែងមានទីតាំងនៅចន្លោះរវាងក្នុងភូមិសាលា និងភូមិកន្តុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ ត្រូវបានទឹកហូរច្រោះតាំងពីម៉ោងប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ ស្ថានភាពទឹកហូរច្រោះខាងលើនេះ អាចជះផលប៉ះពាល់ដល់ភូមិសាស្ត្រសង្កាត់មួយចំនួនដូចជា សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស…

លោកអភិបាលក្រុង ឃួ​ង ស្រេង ចុះ​ពិនិត្យស្ថានភាពទឹកជំនន់នៅ​ទំនប់​សណ្ដ​ស្ទឹង​ព្រែក​ត្នោត ខណៈ​ស្ថានភាព​ទឹក​កំពុង​ឡើង​ខ្លាំង….

​រាជធានីភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ បាន​ដឹកនាំ​មន្ត្រីរាជការ បន្ត​ចុះ​ពិនិត្យ និង​អន្តរាគមន៍​ជួយ​ទប់​ទំនប់​សណ្ដ ស្ទឹង​ព្រែក​ត្នោត ចាប់ពី​សង្កាត់​គង​ន​យ ដល់​សង្កាត់​ស្ពានថ្ម ដែល​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​ខ្លាំង ក្នុងភូមិ​សាស្ត្រ​ខណ្ឌដង្កោ ។ ការ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​កំពុង​បន្ត​ហក់​ឡើង​នេះ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២១ ដោយ​មានការ​ចូលរួម​ពី​លោកស្រី គឹ​ម ញឹ​ប អភិបាល​ខណ្ឌដង្កោ និង​មន្ត្រីរាជការ ជា​ច្រើន​រូប​ទៀត​ផង​ដែរ ។ កាលពី​ព្រឹក​ថ្ងៃអាទិត្យ…

សមត្ថកិច្ចអាវុធហត្ថចាប់ខ្លួន​ថៅកែ​ទិញ​-​លក់​រថយន្ត ម្នាក់បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ប្រើ​សែក​ស្អុយ​២​សន្លឹក​ជាង​២០​ម៉ឺន​ដុល្លារ……

​រាជធានីភ្នំពេញ ៖ ថៅកែ​រកស៊ី​ទិញ​-​លក់​រថយន្ត​ម្នាក់ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែតុលា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ករណី​ប្រើប្រាស់​មូលប្បទានប័ត្រ​អត់​មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ថៅកែ​ទិញ​-​លក់​រថយន្ត​រូប​នោះ​មានឈ្មោះ ផាត វុ​ទ្ធី ហៅ ជ្រុ​យ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ថៅកែ​ទិញ​-​លក់​រថយន្ត​ខាងលើ​នេះ បាន​រង​នូវ​ពាក្យបណ្តឹង​មួយ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា…

ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ករណីលួចទ្វារបងដែក……

ខេត្តព្រះសីហនុ ៖ នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំបិតត្រាំង សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណីលួចមួយករណី ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង…

នគរបាលក្រុងប៉ោយប៉ែតបង្ក្រាបជនសង្ស័យ៣នាក់ ស្រី១នាក់លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំជិត២៥គីឡូបញ្ជូនទៅតុលាការតាម ផ្លូវច្បាប់…….

ខេត្តបន្ទាយមានជ័យ ÷ ជនសង្ស័យ៣នាក់ក្នុងនោះមាន ស្រី១នាក់ លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកំលាំងនគរបាលប៉ោយប៉ែត បង្ក្រាបបាន រួមមាន វត្ថុតាងគ្រឿងញៀនជិត២៥គ.ក្រ, ថ្នាំគ្រាប់ពណ៌ក្រហម WYចំនួន៤កញ្ចប់ រួមទាំងសម្ភារៈមួយចំនួន។ នគរបាលជំនាញបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញបានសហការ ជាមួយកំលាំង នគរបាលក្រុងប៉ោយប៉ែតធ្វើការការស្រាវជ្រាវឈានដល់ការបង្ក្រាបបានអ្នកលក់គ្រឿងញៀនទ្រង់ទ្រាយធំជាជនជាតិថៃ១នាក់ ឈ្មោះ SUCHAT WANSUWONG ភេទប្រុស ជនជាតិថៃ លិខិតឆ្លងដែនគ្មាន នៅចំណុចក្រោមដើមស្វាយ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូ……

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨-៣៩ តាមប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ យើងយកចិត្តទុកដាក់ យើងរៀបចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ ដែលព្រះរាជាណាចក្រប៊្រុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ ផ្ទះ នៃកិច្ចប្រជុំកំពូល។ ប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ លើកលែងតែមេដឹកនាំ នៃសហភាពមីយ៉ាន់ម៉ា បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដើម្បីពិនិត្យពិភាក្សាទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា ប្រធានអង្គប្រជុំ។…

You missed