Month: October 2022

ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ ស្ថិតក្នុងរចនាបថបាយ័ន នៅសៀមរាប……

ខេត្តសៀមរាប៖ ប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ…

សូមចូលរួមអបអរសាទរទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២២

👉លោកគ្រូ អ្នកគ្រូ គឺឆ្អឹងខ្នងតម្រង់ទិសដ៏មានប្រសិទ្ធភាពរបស់សិស្ស និងនិស្សិត! 👉ពិសេស គ្រូបង្រៀនមិនអាចជាសេដ្ឋី ប៉ុន្តែអាចបង្រៀនសិស្សឲ្យក្លាយជាអ្នកមាន! សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាបានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៥ ខែតុលា ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្សានុសិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ គ្រូបង្រៀនត្រូវបានចាត់ទុកជាមាតាបិតាទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទំាងធនធានមនុស្សនិងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម…

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល ….

លោក​ ហ៊ុន​ ម៉ានី​ បានធ្វើការផ្តែផ្តាំដល់សិស្សនិស្សិតដែលត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអ៉ីស្រាអែល អោយខិតខំក្រេបយកចំណេះវិជ្ជា បទពិសោធន៍ ដែលទទួលបាន មកប្រើប្រាស់ដើម្បីជួយខ្លួនឯង គ្រួសារ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ។ ពិធីសំណេះសំណាលជាមួយនិស្សិតទើបបញ្ចប់កម្មសិក្សា និងត្រៀមទៅបន្តកម្មសិក្សានៅប្រទេសអុីស្រាអែល ក្នុងឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. នៅស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី នាថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២២ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា…

លោក.មេបញ្ជាការរងប៉េអឹមស្រុកឱរ៉ាល់ ម្នាក់ កំពុងស្វះស្វែងរកអ្នក ដែលរត់ការសុំម្តាយ នៅក្រៅឃុំ ករណីបើកល្បែងស៊ីសងខុសច្បាប់ នៅកំពង់ស្ពឺ……

(កំពង់ស្ពឺ)៖ មេបញ្ជាការរង កងរាជអាវុធហត្ថម្នាក់កំពុងស្វះស្វែងពឹងពាក់អ្នកស្និតនឹងតុលាការដើម្បីស្នើសុំដោះលែងម្តាយបង្កើតរបស់ខ្លួនកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំឲ្យនៅក្រៅឃុំដែលជាប់ចោទពីបទបើកល្បែងស៊ីសងដោយខុសច្បាប់។ មន្ត្រីនគរបាល បានបង្ហើបឲ្យដឹងថា ស្ត្រីឈ្មោះ ហាវ សុវណ្ណ ហៅយាយ សរ អាយុ៥៦ឆ្នាំ មានទីលំនៅភូមិក្រៀលពង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានបើកល្បែងសងដុះស្លែរនៅតំបន់ផ្សារជាំ ត្រូវបានកម្លាំងនគរបាលបង្ក្រាបកាលពីពេលកន្លងទៅថ្មីនេះ។ ប្រភពបានបន្តទៀត ក្រោយពេលបង្ក្រាបសមត្ថកិច្ចជំនាញបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់តាមនិតិវិធីច្បាប់។ គួររំលឹកថា នៅ រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងនគរបាល បានបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់មួយកន្លែង ផ្ទះស្ត្រីឈ្មោះ ហាវ សុវណ្ណ…

ស្ត្រីម្នាក់ទំនាស់ពាក្យសំដីក្នុងគ្រួសារ ធ្វើអត្តឃាតផឹកថ្នាំពុល សម្លាប់ខ្លួន

ខេត្តបាត់ដំបង:@: ថ្ងៃអាទិត្យ ៧កើត ខែ អស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែតុលា គ.ស ២០២២។បើតាមនគរបាលស្រុកភ្នំព្រឹកបានបញ្ជាក់ថា÷នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២២នៅវេលាម៉ោង ០៦:២៥នាទីព្រឹក ស្ថិតនៅចំណុចក្រុមទី០៨ ភូមិបេស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីធ្វើអត្តឃាត(ផឹកថ្នាំបាញ់ស្មៅ អាឆេះ) កើតឡើងចំនួន០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ឈ្មោះ ភិច ចិន ភេទស្រី…

You missed