Category: ព័ត៌មានអាជីវកម្ម

ព័ត៌មានអាជីវកម្ម

មុនក្លាយជាឧកញ៉ា យ៉ន សេងហាន តស៊ូពីមុខរបរដើមទុន៤០ម៉ឺនរៀល!

( ប្រភព thephnompenhtimes.com ) ទើបតែទម្លាយប្រវត្តិកម្សត់កាលពី១២ឆ្នាំមុន ដែលនៅកាលនោះគ្រាន់តែជាអ្នកក្រីក្រខ្ចីដើមគេ៤០ម៉ឺនរៀលដើម្បីលក់ស្បែកជើងមុខរោងចក្រហើយក្លាយខ្លួនជាអ្នកជំនួញធំដុំធ្វើអោយម្នាក់ៗមានការកោតសរសើរសោះ ស្រាប់តែក្នុងពេលនេះ លោក យ៉ន សេងហាន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាគួរអោយភ្ញាក់ផ្អើល។ មានការបង្ហើបថាលោកតស៊ូប្រកបរបរតាំងពីមុខរបរតូចយ៉ាងលំបាករហូតដល់មុខរបរធំ និង ចូលរួមក្នុងសកម្មភាពសប្បុរសធម៌១២ឆ្នាំ ទម្រាំក្លាយខ្លួនជាបុគ្គលជោគជ័យនៅក្នុងពេលនេះ។ យោងតាមព្រះក្រឹត្សដែលចុះព្រះហត្ថលេខាកាលពីថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២០ មានខ្លឹមសារថា”យើងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារជ្ជរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបូលា…

យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង»

យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនយុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ត្រូវសមត្ថកិច្ចតាមឃាត់ខ្លួន ក្រោយគំរាមវាយគូជម្លោះ ហើយវីដេអូត្រូវបានចែកចាយព្រោងព្រាតតាមបណ្ដាញសង្គម (Video inside) (ព្រៃវែង)៖ យុវតីរហ័សនាម «បងធំមេសាង ខេត្តព្រៃវែង» ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។ តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង…

ដំណឹងល្អ ថៅកែស្វាយនៅស្រុកខ្មែរប្រកាសទិញស្វាយមួយថ្ងៃ ៥០​ តោន ពីប្រជាជនខ្មែរទូទាំង២៥ ខេត្តក្រុង

ប្រជាពលរដ្ឋខ្មែរភាគច្រើនតែងតែពោលថានៅពេលដែលដាំដំណាំផ្លែឈើដែលអាចប្រមូលផលបានហើយ ជាពិសេសនោះផ្លែស្វាយតែម្តង ប៉ុន្តែបែជាគ្មានអ្នកទិញទៅវិញ​ ទន្ទឹមគ្នានោះផងដែរពួកគាត់មិនដែលសូម្បីតែស្វែងរកទីផ្សារក្នុងការលក់ផ្លែឈើទាំងនោះឡើយ ។ ជួបសម្ភាសជាមួយ Business Cambodia បងស្រីម្នាក់ឈ្មោះថា ឃឿន សុខនី ដែលជាថៅកែប្រមូលទិញស្វាយពីប្រជាពលរដ្ឋទាំង ២៥ ខេត្តក្រុងក្នុងមួយថ្ងៃប្រមាណជា ៥០​តោន ។ តាមរយៈការសម្ភាសខាងលើដដែល បងស្រីបានមានប្រសាសន៍ថាក្នុងមួយថ្ងៃគាត់ទទួលទិញយកស្វាយប្រមាណពី ៧០០តោន ទៅ ១០០តោន ។ គាត់បានបន្ថែមទៀតថាសព្វថ្ងៃនេះបងស្រីមានដៃគូរសហការក្រៅប្រទេសចំនួនបី រួមមាន ប្រទេសថៃ ចិន និងវៀតណាមផងដែរក្នុងការទិញស្វាយនាំចេញទៅក្រៅប្រទេស បន្ថែមពីនេះទៀតនោះគាត់ក៏មានរោងចក្រសហការចំនួន៥ផងដែរនៅស្រុកខ្មែរសម្រាប់កែច្នែផលិតផលផ្លែស្វាយនេះ ។ សម្រាប់ការកែច្នែផលិតផលស្វាយនេះផងដែរមានដូចជា…

You missed