រមណីយដ្ឋានថ្មី “ភ្នំនាគស” ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងបង្កើតនឹងអាចទាក់ទាញភ្ញៀវទេសចរឲ្យចូលកម្សាន្តកាន់តែច្រើន
ពោធិ៍សាត់ ៖ រមណីយដ្ឋាន “ភ្នំនាគស” ស្ថិតនៅចំណុចកាត់កង់ ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលសំបូរទៅដោយបណ្ដុំភ្នំគុហ៍ កំពុងក្លាយជាតំបន់ទេសចរណ៍មួយមានការទាក់ទាញយ៉ាងខ្លាំង រួមជាមួយទេសភាពដ៏ស្រស់ត្រកាលនៅតំបន់នោះ។ បើតាមលោក សំឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ឲ្យដឹងថា ៖ ដោយមើលឃើញពីសក្តានុពលនៃតំបន់នេះ អាចកំណត់បានថា ជាទេសចរណ៍បែបលក្ខណៈគ្រួសារ។ ដោយមានការណែនាំពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យដាំដំណាំភោគផលជាច្រើនដូចជា ៖ ល្ហុង ចេក ពុទ្រា ផ្កា…
