សមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនថៅកែទិញ-លក់រថយន្ត ម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធប្រើសែកស្អុយ២សន្លឹកជាង២០ម៉ឺនដុល្លារ……
រាជធានីភ្នំពេញ ៖ ថៅកែរកស៊ីទិញ-លក់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ករណីប្រើប្រាស់មូលប្បទានប័ត្រអត់មានសាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ។ថៅកែទិញ-លក់រថយន្តរូបនោះមានឈ្មោះ ផាត វុទ្ធី ហៅ ជ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ថៅកែទិញ-លក់រថយន្តខាងលើនេះ បានរងនូវពាក្យបណ្តឹងមួយ កាលពីថ្ងៃទី២៧ ខែកញ្ញា…
