ពិតជាគួរឲ្យអាសូរណាស់ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាទៅលេងទឹកប្រឡាយលង់ស្លាប់ទាំង២នាក់…
រាជធានីភ្នំពេញ÷ក្មេងប្រុសពីរនាក់បងប្អូនជីដូនមួយបាននាំគ្នាចុះទៅលេងទឹកប្រឡាយ បណ្ដាលឲ្យលង់ស្លា ប់ទាំងពីនាក់យ៉ាងអាណោចអាធ័ម រីឯសពក្មេងប្រុសទាំង២នាក់នោះមកដល់ពេលនេះ ទើបតែរកឃើញកាលពីម៉ោង ៥ ទៀបភ្លឺចំណែកសពក្មេងប្រុសម្នាក់ទៀតរកឃើញតាំងពីក្បាលល្ងាច។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពីវេលាម៉ោង០៥នឹង៣៥នាទីព្រលប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នៅត្រង់ចំណុចភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សពកុមារារងគ្រោះទី០១ៈមាន ឈ្មោះ សិទ្ធី លីហ័រ ភេទប្រុស អាយុ០៦ ឆ្នាំ សព្វថ្ងៃ រស់នៅក្នុងបន្ទុកឪពុកម្ដាយ បច្ចុប្បុន្ន ស្នាក់នៅភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ នឹងកុមារាទី០២ៈដែលដែលទើបនឹងរកឃើញមាន ឈ្មោះ…
