ឃាត់ខ្លួន ប្រធានសាខា គ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិន ស្រុកស្វាយអន្ទរ ម្នាក់ ពាក់ព័ន្ធ ករណី ឃាតកម្ម……
ខេត្តព្រៃវែង៖ កម្លាំងនគរបាលខេត្តព្រៃវែងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ជាប្រធានសាខាគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលដិនស្រុកស្វាយអន្ទរ ពាក់ព័ន្ធករណីឃាតកម្ម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង២០នាទី នៅចំណុចក្នុងបន្ទប់ក្នុងគ្រឹៈស្ថានវិវឌ្ឍន៍ហ្គោលឌិនហ្វាយនែន សាខាស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាជនរងគ្រោះ(សព) ឈ្មោះមុំ ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិ៨ សង្កាត់កំពង់លីវ ក្រុងព្រៃវែង ខេត្តព្រៃវែង ជាបុគ្គលិគ្គសាខាវិវឌ្ឍន៍ហ្គោឌិន ហ្វាយនែន។ លោកស្នងការរងនគរបាលខេត្តព្រៃវែង បានបន្តថាក្រោយពីទទួលបានដំណឹងលោក ចាន់…
