ក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុនហ្វេសប៊ុក នឹងលុបទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតចោល……..
រាជធានីភ្នំពេញ ៖ចេញផ្សាយ ថ្ងៃទី ១៣ ខែ កញ្ញ្ញា ឆ្នាំ ២០២១មន្ត្រីជំនាញក្រសួងព័ត៌មាន ក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងក្រុមហ៊ុនហ្វេសប៊ុក នឹងឈានទៅរកការបិទទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណី វីរុសកូរ៉ូណា និងព័ត៌មានក្លែងក្លាយ ផ្សេងទៀត ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សង្គមជាតិ។ ក្រសួងព័ត៌មានកំពុងបំពេញកិច្ចការយ៉ាងមមាញឹក ក្នុងការតាមដាន និងកំណត់រាល់វេបសាយ និងទំព័រហ្វេសប៊ុក ដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ជុំវិញករណីវីរុសកូរ៉ណា ធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានការភិតភ័យ។ វិធានការនេះ ធ្វើឡើងគ្រប់វេបសាយ និងទំព័រហ្វេសប៊ុកព័ត៌មាន ដែលបានចុះបញ្ជីជាមួយក្រសួងព័ត៌មាន និងមិនបានចុះបញ្ជី ដោយមានចំណាត់ការផ្សេងៗគ្នា…
