Category: ការអប់រំ

ការអប់រំ

ក្រសួងសាធារណការចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ……

​ភ្នំពេញ ៖ បន្ទាប់​ពី​ឃើញ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បន្តបន្ទាប់ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មិន​អនុញ្ញាត​ឱ្យធ្វើ​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ។យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​វិនិយោគ​សាងសង់​ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ស្ពាន​ថ្នល់​ចិន (CRBC) បាន និង​កំពុង​ដំណើរការ​សាងសង់​មិន​ទាន់​បញ្ចប់​ទាំងស្រុង​ទេ ជា​ពិសេស​នៅ​មិន​ទាន់​បាន​បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅឡើយ ។ បច្ចុប្បន្ន​ការ​ធ្វើ​ចរាចរ​យានយន្ត​របស់​សាធារណជន និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ចូល​ប្រើប្រាស់​ផ្លូវ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ និង​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជា​ញឹកញាប់ ។ ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ដំណើរការ​សាងសង់​បញ្ចប់​គម្រោង​ទាន់​តាម​ពេលវេលា​ដែល​បាន​គ្រោងទុក និង​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ក្នុង​ការ​ធ្វើ​ដំណើរ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​សម្រេច​ឱ្យ​ក្រុមហ៊ុន​សាងសង់​បិទ​គ្រប់​ច្រកចេញ​-​ចូល ដោយ​មិន​អនុញ្ញាត​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ចូល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ក្រៅពី​យានយន្ត​ដែល​បម្រើ​ការងារ​ឱ្យ​គម្រោង និង​យានយន្ត​មាន​តម្រូវការ​ចាំបាច់​ដែល​មានការ​អនុញ្ញាត​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ…

៥ថ្ងៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាប់រថយន្តគ្មានពន្ធបាន២៣គ្រឿង នៅទូទាំងប្រទេស ខណៈថ្ងៃឱសានវាទឲ្យចូលបង់ពន្ធបិទបញ្ចប់ !

(ភ្នំពេញ)៖ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ឃាត់រថយន្តគ្មានពន្ធ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ នៅទូទាំងប្រទេស បានចំនួន២៣គ្រឿង។ រថយន្តទាំង២៣គ្រឿងនោះរួមមាន៖1-រថយន្ត ម៉ាក LEXUS RX330 ចង្កូតឆ្វេង ពណ៌ស ឆ្នាំ ផលិត 2004 ស្លាក លេខ ភ្នំពេញ 2AZ-37952-រថយន្តម៉ាក Bentley ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០០៦3-រថយន្តម៉ាក…

តុលាការកាត់ទោស ឧកញ៉ា លាន អាហ្វ្រីលគីនីន ឲ្យជាប់ពន្ធនាគារមួយឆ្នាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌ តែទោសត្រូវព្យួរ…..

(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ នេះបើតាមមន្ដ្រីសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ យ៉ាងណាក៏ដោយ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត…

សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មានក្នុងករណី​ស្លាប់​ដោ​យ​ជំងឺកូវីដ-១៩​ នៅខេត្តកោះកុង….

ខេត្ត​បន្ទាយមានជ័យ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​មច្ឆជាតិ១កក្កដា ឆ្នាំ២០២២​ បានប្រកាសពីការចាប់​ខ្លួន​បុរស​ម្នាក់​មាន​អាខោនតិកតុក(TikTok) ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលបានផ្សព្វផ្សាយបំពុលថា មាន​ករណី​ស្លាប់​ដោ​យ​ជំងឺកូវីដ-១៩ នៅខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា៖ «ចេញផ្សាយ​បំផុល​មួយ ចាប់​ខ្លួនមួយ ដោយ​គ្មាន​ការលើក​លែង​ឡើយ ….! នរណាក៏ដោយដែលយកបញ្ហាកូវីដ-១៩មកលេងសើច នឹងត្រូវចាប់ខ្លួន»។ ជាមួយគ្នានោះ​ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ជនទាំងឡាយ រួមទាំងអង្គការសង្គមស៊ីវិលនានាផងដែរ…

ប្រជាពលរដ្ឋដាក់ការសង្ស័យថាអ្នកមានលុយ និងអ្នកមានមួយចំនួនបានរំលោភបំពានចំណីអូរ ស្ពានយកធ្វើជាកម្មសិទ្ធិ…….

រាជធានីភ្នំពេញ ÷ព្រឹកមុិញនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងាររបស់យើងបានចុះទៅដល់ម្តុំខាងជើងស្តុបបាគូ ចំងាយ ៥០០ម៉ែត្រលើដងផ្លូវ ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានប្រទះឃើញមមានការចាក់ដីលុបចំណីស្ពាន អូរ បង្កអោយមានការស្ទះទឹកពេលភ្លៀងម្តងៗជន់លិចផ្ទះប្រជាពលរដ្ឋជារឿយៗ៕ គណ:ពេលចុះទៅផ្តិតយកនូវព័ត៍មានឃើញថាមានមេការម្នាក់បានបញ្ជារអោយចាក់លុបលើដៃស្ពាន បង្កអោយមានការស្ទះទឹកតាមប្រពន្ធ័ប្រឡាយដោយមិនបានប្រាប់អង្គភាពរបស់យើងពីការចាក់លុបចំណីស្ពានមានច្បាប់ ឬមិនមាននោះទេ? ប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតខាងនោះបានបង្ហើបថា ! អ្នកចាក់ដីលុបប្រព័ន្ធប្រឡាយជិតស្ពាននោះសុទ្ធតែអ្នកមានគ្រាក់ ៗ និងមានអំណាចទើបហ៊ានយ៉ាងដូច្នេះ? ៕ ដោយមិនដឹងថាគាត់មានច្បាប់ទំលាប់ ឬក៏ទទួលបាននូវសិទ្ធិកាន់កាប់ស្របច្បាប់ដែរឬទេ?ទើបហ៊ានចាក់លុបចំណីស្ពានបែបនេះ? អង្គភាពយើងខ្ញុំនឹងព្យាយាមទំនាក់ទំនងជាមួយមន្រ្តីអាជ្ញាធរមូលដ្ឋាន និងសាលាខណ្ឌដង្កោដើម្បីសុំការបំភ្លឺជុំវិញករណីខាងលើនេះនៅពេលក្រោយ !(ព័ត៍មានបឋម)

នគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់

កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវចាប់ខ្លួនចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង៣ និង៣០នាទី រសៀលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២…… (ខេត្តក្រចេះ) ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងក្រចេះ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហកាជាមួយ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកពញ្ញាក្រែកនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាវជ្រាវស្ទាក់ចាប់ឃាត់ខ្លួនចោរលួចម៉ូតូម្នាក់កាលពីវេលាម៉ោង៣និង៣០នាទីរសៀលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ។ មន្ត្រីនគរបាលក្រុងក្រចេះបានអោយដឹងថា ជនសង្ស័យឈ្មោះ ឈិន សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកត្រាំកក់ ខេត្តតាកែវ…

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ

កិច្ចប្រជុំបូកសរុបលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ។ វេលាម៉ោង៧:៣០ព្រឹក នៅមជ្ឈមណ្ឌលមង្គលសេដ្ឋច័ន្ទ ភូមិ៦ សង្កាត់លេខ៤ ខេត្តព្រះសីហនុ ថ្ងៃសៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២២

ខណ្ឌ សែនសុខ ឃាត់ខ្លួនក្មេងស្ទាវចំនួន 73 នាក់

ចាប់ក្មេងស្ទាវ៧២នាក់ ម៉ូតូ២៨គ្រឿង មានដាវ តើប្រទេសកម្ពុជាយើងទៅជាយ៉ាងណាថ្ងៃអនាគត (៧ ឧសភា ២០២២) ខណ្ឌ សែនសុខ ឃាត់ខ្លួនក្មេងស្ទាវចំនួន 73 នាក់ ដោយដកហូតអាវុធបានមានដូចជា ដាវចំនួន 13 ដើម កាំបិតបុ័ងតោ 2 នឹង ជំពាម ចំនួន2 នឹងម៉ូតូ 28 គ្រឿង នៅតាមបណ្ដោយផ្លូវ 1003 កែង 1966 ក្នុងសង្កាត់ ភ្នំពេញថ្មី…

សាខាគយនិងរដ្ឋាករប្រចាំខេត្តសៀមរាបសូមជំរាបនិងជូនដំណឹង៖

អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាលលេខ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និង សេចក្ដីជូនដំណឹងលេខ ១៩៨៣/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សាខាគយនិងរដ្ឋាករខេត្តសៀមរាប #សូមជម្រាបជូនដំណឹងដល់សាធារណជនជាពិសេសម្ចាស់យានយន្ដជ្រកក្រោមផ្លាកលេខផ្សេងៗនិងគ្មានពន្ធនិងអាករនាំចូលមេត្តាជ្រាបថា សាខាគយនិងរដ្ឋាករខេត្តសៀមរាបនឹងនៅបន្តអនុវត្តការប្រមូលពន្ធនិងអាករនាំចូលលើយានយន្តគ្មានពន្ធក្នុងស្រុករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ សាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាម្ចាស់យានយន្តដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនាពេលកន្លងមក។ ដោយហេតុថារយៈពេលនៃការអនុញ្ញាតអោយបង់ពន្ធនិងអាករនឹងត្រូវផុតឳសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ទន្ទឹមនឹងនេះសាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមអំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។…

កន្លែងល្បែងភ្នាល់ទឹកភ្លៀងនៅចំណុច ខណ្ឌ ៧មករា ជាអ្នកណាទៅ ? បានជាសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានហាមឃាត់នឹងធ្វើការបង្ក្រាប ធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចឆ្លងរីករាលដាលនៃជំងឺកូវីដ១៩……

រាជធានីភ្នំពេញ ៖ ពលរដ្ឋមានការព្រួយបារម្ភ ដោយឃើញមានការប្រមូលផ្ដុំ ជួបជុំមនុស្សជាច្រើននាក់ បើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង ស្ថិតនៅចំណុច ខាងជើងស្តុបអូឬស្សី ភូមិស្តុកប្រហែល ៣៥ម៉ែត្រ ប្រហែលមានខ្នងបង្អែកយ៉ាងរឹងមាំហើយមើលទៅបានហ៊ានដំណើរការបើកលេងបានយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃបាន ហើយអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប។ យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលបានរស់នៅភូមិ សង្កាត់ ខាងលើនេះ បាននាំគ្នាបង្ហើបប្រាប់អង្គភាព សារព័ត៌មាន កាសែត ខ្មែរអ៊រអុីប៊ូកញូស៍ យើងឲ្យបានដឹងថា ៖ រាល់ថ្ងៃនេះនៅក្នុង ភូមិ សង្កាត់ ពួកគាត់មានទីតាំងល្បែងស៊ីសងមាន់ទឹកភ្លៀង មួយកន្លែងកំពុងបើកលេងបានយ៉ាងពពាក់ពពូននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃមានមនុស្សចូលទៅលេងរាប់សិបនាក់ហើយបាននាំគ្នាភ្នាល់ចាក់លុយចាប់ពី(១០០០ពាន់ដុល្លារ ទៅដល់រាប់ម៉ឺនដុល្លារឯណោះ) បើថ្ងៃពិសេសអាច ចាក់លុយច្រើនជាងនេះទៅទៀតសូមបញ្ជាក់ប្រាប់ឲ្យដឹងថា! សម្រាប់ការបើកលេងល្បែងស៊ីសងភ្នាល់ទឹកភ្លៀង…

You missed