ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ……
ព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្ត តែងធ្វើការជួបជុំមន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ ក៏ប៉ុន្តែឆ្នាំនេះដោយសារមានការរាតត្បាតនៃជំងឺកូវីដ-១៩…
