មន្ត្រីយោធាម្នាក់ខឹងស្រីស្នេហ៍មិនព្រមទៅតាមទាញកាំភ្លេីងបាញ់មួយគ្រាប់ដេីម្បីរំសាយកំហឹង.ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនយកមកវាស់កំពស់…..
(ខេត្តសៀមរាប)÷កម្លាំងនគរបាលខេត្តសៀមរាបបានធ្វើការសហការគ្នាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមន្ត្រីយោធានៃកងវិស្វកម្មក្រសួងការពារជាតិម្នាក់ករណីបាញ់បោះនៅហាង ម៉ែក្មេក ៥ ដោយសារមានទំនាស់ជាមួយស្រីស្នេហ៍របស់ខ្លួន។ លោកវរ:សេនីយ៍ទោ សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងលោកវរ:សេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ,ក្រុមការងារការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់និងនគរបាលក្រុងសៀមរាបបានសហការគ្នាបើកការស្រាវជ្រាវ ករណីផ្ទុះអាវុធ នៅវេលាម៉ោង ២២ និង ០០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១…
