តាសក់ មិនត្រឹមជាបន្លែមានរសជាតិឆ្ងាញ់ តែក៏ផ្ដល់អត្ថប្រយោជន៍ល្អៗយ៉ាងច្រើនចំពោះសុខភាព
បើនិយាយអំពីតាសក់ ក្នុងការទទួលទាន យើងអាចយកមកទទួលទានបានច្រើនបែប ដូចជា ធ្វើជាអន្លក់ ផ្ទាប់ជាមួយសាច់ និងបាយមាន់ បាយឆា ។ល។ បងប្អូនមានដឹងទេ? តាសក់ក៏មានអត្ថប្រយោជន៍ចំពោះសុខភាពយើងជាច្រើនផងដែរ តោះយើងមកមើលទាំងអស់គ្នាពីអត្ថប្រយោជន៍ទាំង១០នៃតាសក់៖ ១.ជួយអោយអារម្មណ៍ស្រស់ស្រាយ ២.ជំនួយបេះដូង ៣.ការពារជម្ងឺដែលទាកទងនិងប្រព័ន្ធប្រសាទ ៤.ការពារស្នាមជ្រៀវជ្រួយលើផ្ទៃមុខ ៥.កាត់បន្ថយហានិភ័យក្នុងការកើតជម្ងឺមហារីក ៦.ជួយកាត់បន្ថយការឈឺចាប់ ៧.កាត់បន្ថយក្លិនមាត់ ៨.ជួយការពារឆ្អឹងអោយរឹងមាំ ៩.ជួយសម្រួលដល់ការបញ្ចេញចោល ១០.គ្រប់គ្រងគីឡូ សម្រាប់អ្នកចង់សម្រកគីឡូ
