នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសារដើម្បីចង្អុលបង្ហាញអំពីការនាំទំនិញចូលពីប្រទេសថៃ។ សម្ដេចបានបញ្ជាក់ថា រាល់គ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងជាការប្រមាថជាតិ។
